​អ្នក​ប្រាជ្ញ​ចិន​ ​​​ខុង​ ជឺ​៖ ​«​ដើរ​យឺត​មិន​មែន​ជា​បញ្ហា​នោះ​ទេ ​សំខាន់​កុំ​ឲ្យ​តែ​ឈប់​ដើរ​ទៅ​មុខ​»​



«​ដើរ​យឺត​មិន​មែន​ជា​បញ្ហា​នោះ​ទេ ​សំខាន់​កុំ​ឲ្យ​តែ​ឈប់​ដើរ​ទៅ​មុខ​»។​ នេះ​ជា​គតិ​បណ្ឌិត​របស់​ អ្នក​ប្រាជ្ញ​ចិន​ខុង​ ជឺ​ ​ដែល​ចង់​គូស​បញ្ជាក់​ថា ​​​ក្នុង​ជីវិត​របស់​មនុស្ស​គឺ​​ជៀស​មិន​ផុត​ពី​បញ្ហា​ និង ឧបសគ្គ​នោះ​ទេ​ ​ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​ដើរ​ទៅ​មុខ​ជា​និច្ច​ ​ទោះ​បី​ជា​ដើរ​យឺត​ក៏​ដោយ​។

បញ្ហា​​នរណា​ក៏​មាន​ ​មិន​ថា ពួក​អ្នក​មាន​​ ​ពួក​អ្នក​ក្រ​ ឬ​​ ជនជាតិ​អ្វី​នោះ​ទេ​។ ​​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​ត្រូវ​សួរ​ថា តើ​អាច​ដើរ​ទៅមុខ​បាន​ឬ​ទេ​?​ ​​បើ​អ្នក​មិន​ដើរ​ទៅ​មុខ​ ​នោះ​ឱកាស​ជោគជ័យ​នៅ​តែ​មាន​ ទោះបី​ជា​ដើរ​ទៅមុខ​​យឺត​ក៏​ដោយ​។

ប៉ុន្តែ​បើ​​មិន​ព្រម​ដើរ​ទៅ​មុខ​ទេ ​គឺ​មាន​ន័យ​ថា បោះបង់​។ បើ​បោះបង់​ហើយ នោះ​អាច​និយាយ​បាន​ថា ​«​១០០​%» គឺ​បរាជ័យ​។ ​ដូច្នេះ​ហើយ​ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ គឺ​​មិន​​ត្រូវ​អស់​សង្ឃឹម ឬ បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​នោះ​ទេ ​​​​ព្រោះ​បើ​បាត់​បង់​ជំនឿ​ចិត្ត​ គឺ​​ជីវិត​ប្រាកដ​ជា​លែង​មាន​រស្មី​ទៀត​ហើយ​។ ​ ​ត្រូវ​ចាំ​ថា ​ជីវិត​គឺ​ត្រូវ​តែ​មាន​សង្ឃឹម​ ​ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ជា​និច្ច​៕

ដោយ​៖ រតនា​​ ​វិចិត្រ

X
5s