អត្ថប្រយោជន៍​សំខាន់ៗ​នៃ​ការ​សួរ​សំណួរ ប្រហែលជាអ្នកមិនចាប់អារម្មណ៍​



ដើម្បី​រក​ចម្លើយ​មួយ​​ត្រឹម​ត្រូវ​បាន យើង​ត្រូវ​ចេះ​សួរ​សំនួរ​ត្រឹម​ត្រួវ​ផង​ដែរ។ ការ​សួរ​សំនួរ​ត្រឹម​ត្រូវ​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ក្នុង​ជីវិត​បាន។ មនុស្ស​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​សួរ​សំនួរ​នោះ​ ទេ។ ខាង​ក្រោម​នេះ​ជា​ហេតុផល​ពី​ការ​សួរ​សំនួរ៖ ១) អ្នក​រៀន​តាម​រយៈ ការ​សួរ​សំនួរ៖ ​វា​ត្រូវ​បាន​គេ​យល់​ស្រប​ថា​​មនុស្ស​យើងរៀន​អំពី​ជីវិត​តាម​រយៈ​ការ​សួរ​សំនួរ។ កូន​ក្មេង​រៀន​ដោយ​សួរ​«ហេតុអ្វី?»។ តាម​រយៈ​សំនួរ យើង​រៀន​ពី​ហេតុ​និង​ផល។ ២) សួរ​កាន់​តែ​ច្រើន ចម្លើយ​កាន់​តែ​ល្អ៖ នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា ប្រសិន​ជា​អ្នក​ផ្តល់​ពេល​វេលា​ខ្លះ​សម្រាប់​ខួរ​ក្បាល​ក្នុង​ការ​គិត អ្នក​នឹង​ទទួល​បាន​ចម្លើយ​ល្អ​ជាង​មុន។ ៣) គុណភាព​នៃ​ជីវិត៖ គុណភាព​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​គឺ​អាស្រ័យ​ទៅ​លើ​​គុណភាព​នៃ​ការ​គិត​របស់​មនុស្ស​ម្នាក់​ៗ។ ​​គុណភាព​នៃ​ការ​គិត​របស់​មនុស្ស​ម្នាក់​ៗ​គឺ​កំណត់​ដោយ​គុណ​ភាព​នៃ​សំនួរ​របស់​អ្នក។ បើ​អ្នក​សួរ​សំនួរ​ល្អ អ្នក​នឹង​ទទួល​បាន​ចម្លើយ​ល្អ។ ៤) ឆ្លាត៖ ប្រសិន​ជា​អ្នក​មិន​សួរ អ្នក​នៅ​តែ​មិន​ចេះ មិន​យល់។ តែ​ប្រសិន​ជា​អ្នក​មាន​ចម្ងល់​ហើយ​សួរ អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែល​អ្នក​ត្រូវ​ការ។ ជា​លទ្ធផល អ្នក​នឹង​ឆ្លាត​ជាង​មុន។ ប្រែ​សម្រួល៖ អឺុង មុយយូ ប្រភព៖ www.success.com
X
5s