អ្នក​វិទ្យាសាស្ត្រ​​៖«គូ​ស្នេហ៍​ឈ្លោះ​គ្នា​នឹង​រឿង​តូចតាចសឹងរាល់ពេល ​​តែង​រស់នៅ​ជាមួយ​គ្នា​បាន​យូរ»​



នរណា​ៗ ក៏​ដឹង​ដែរ​ថា «ទំនាក់ទំនង រវាង​គ្នា​នឹង​​គ្នា​គឺ​ជា​​គន្លឹះ​មួយ​នាំ​ឲ្យ​ចំណង​ស្នេហា​អ្នក​កាន់​តែ​ជោគជ័យ​»។ គ្មាន​អ្នក​ណា​​ ដែល​មាន​អារម្មណ៍​ល្អ​រាល់​ថ្ងៃ​ទេ ដូច​នេះ​វា​គង់​តែ​មាន​ថ្ងៃ​មួយ​ដែល​អ្នក​នឹង​ឈ្លោះ​ប្រកែក​ មាត់​ធំ​មាត់​តូច​ដាក់​គ្នា។

ទោះ​បី​ការ​ឈ្លោះ​គ្នា​ វា​ជា​រូបភាព​មួយ​មិន​ល្អ​មួយ​ ​ពិត​មែន តែ​អ្នក​បាន​និយាយ​ពាក្យ​ពី​​ក្នុង​ចិត្ត​ចេញ​មក ហើយ​បាន​បង្ហាញ​គ្នា ពី​អ្វី​ដែល​កំពុង​គិត​ និង​មិន​ពេញ​ចិត្ត​អ្វី​។ វា​ល្អ​ណាស់ ដែល​ពួក​គេ​បាន​និយាយ​វា​ចេញ​មក​ក្រៅ ដោយ​មិន​បាន​ទុក​រឿង​ទាំង​នោះ​ក្នុង​ចិត្ត​​ម្នាក់​ឯង​។ យោង​តាម​សៀវភៅ «A Book About Love » ដែល​និពន្ធ​ដោយ​លោក Jonah Lehrer បាន​បង្ហាញ​ថា​« គូ​ស្នេហ៍ ណា​ដែល​តែង​តែ​រអ៊ូ​រទាំ នឹង​​រឿង​តូច តាច ភាគ​ច្រើន​ពួក​គេ​នៅ​ជាមួយ​គ្នា​បាន​យូរ​ណាស់។ រី​ឯ​គូ​ស្នេហ៍​ដែល​ឈ្លោះ​តែ​រឿង​ធំ​ ភាគ​ច្រើន​តែង​លែង​លះ​គ្នា​លឿន​តែ​ម្ដង​​។»

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ lifehack.org

X
5s