ដំបូន្មាន៤យ៉ាងដើម្បីធ្វើជាចៅហ្វាយល្អ ពីសេដ្ឋីវ័យក្មេងអាយុត្រឹម២៥ឆ្នាំ លោកBrian Wong
ឆ្នាំថ្មីតែងផ្ដល់ឱកាសថ្មីៗជាច្រើនដល់ការងារ ក៏ដូចជារឿងបុគ្គលរបស់អ្នក។ បើអ្នកចង់ឲ្យក្រុមហ៊ុនខ្លួនឯងផ្ទាល់ រួមទាំងការងារថែមទៀត កាន់តែជោគជ័យដោយរលូន ក្នុងនាមខ្លួនជាមេគេ អ្នកត្រូវធ្វើកិច្ចការជាច្រើន។ ខាងក្រោមនេះ ជាដំបូន្មាន៤យ៉ាងពីសេដ្ឋីវ័យក្មេងអាយុត្រឹម២៥ឆ្នាំ លោកBrian Wong ៖
១) ដឹងពីភាពខ្លាំងរបស់បុគ្គលិក៖ ក្នុងនាមជាមេគេ អ្នកគួរដឹងថាកូនក្រុមអ្នកចេះអ្វីខ្លះ។ ពេលខ្លះពួកគេមិនដឹងថាគេចេះអ្វីខ្លះទេ ដូចនេះមានតែមេ ទេដែលដឹងនិងមើលឃើញរាល់ថ្ងៃ។ ពេលដែលអ្នកដឹងថាបុគ្គលិកអ្នកចេះអ្វីហើយ ការងារដែលអ្នកឲ្យគេធ្វើ វានឹងកាន់តែល្អ ហើយគេក៏មិនខ្ជិលនឹងធ្វើវាដែរ។
២) បើកទូលាយ ឲ្យបុគ្គលិកអាចទាក់ទងសួរនាំខ្លួនបាន៖ សម្រាប់ក្រុមហ៊ុនធំ ៗ ក្នុងនាមជាមេគេ អ្នកមិនគួរកំណាញ់ ចំពោះការទាក់ទងគ្នារវាងបុគ្គលិកនឹងខ្លួននោះទេ។ អ្នកអាចនឹងមិនសូវមានពេល ក្នុងការដោះស្រាយបញ្ហា តែយ៉ាងណាអ្នកក៏បានបើកដៃឲ្យពួកគេបានបញ្ចេញមតិ ដល់អ្នកដែរ។
៣)បង្កើតតម្លៃស្នូលសម្រាប់ក្រុមហ៊ុន៖ ត្រូវចាំថា ដើម្បីដំណើរការក្រុមហ៊ុនមួយយ៉ាងជោគជ័យនោះ គឺចាំបាច់ត្រូវមានតម្លៃស្នូល ឬ តម្លៃជារួមមួយដែលធ្វើឲ្យបុគ្គលិកទាំងអស់យល់ច្បាស់។ ដូច្នេះហើយគ្រប់គ្នាអាចខិតខំប្រឹងប្រែងធ្វើការយ៉ាងអស់ពីលទ្ធភាព។
៤) ជួយបុគ្គលិកអ្នកឲ្យកាន់តែជោគជ័យថែម៖ អ្នកត្រូវប្រាកដថា បុគ្គលិកអ្នកមានអ្វីគ្រប់គ្រាន់ទាំងអស់ ដើម្បីទទួលបានជោគជ័យ។ ផ្ដល់ជាគន្លឹះក្នុងការអភិវឌ្ឍ ហើយគួរជួយពួកគេឲ្យសម្រេចនូវអ្វីដែលចង់បាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.cnbc.com