ប្រភេទនៃអ្នកដើរលេងមានច្រើន (ដើម្បីរកគំនិតរកស៊ី ឬ សប្បាយ) តើអ្នកស្ថិតក្នុងប្រភេទមួយណា?
ការដើរលេងគេចែកចេញជាច្រើនប្រភេទណាស់ មនុស្សមួយចំនួនចូលចិត្តដើរម្នាក់ឯង ឯមួយចំនួនទៀតចង់ដើរជាក្រុម។ មិនត្រឹមតែប៉ុណ្ណោះទីកន្លែងធ្វើដំណើរក៏អាចខុសគ្នាដែរ អ្នកខ្លះចូលចិត្តបែបធម្មជាតិ អ្នកខ្លះបែបវិទ្យាសាស្ត្រនិងប្រពៃណី។ តើអ្នកស្ថិតនៅក្នុងប្រភេទណា?
១) ដើរលេងគេចវេះពីភាពតប់ប្រមល់៖ ជាមនុស្សដែលដើរលេងដោយសារតែពួកគេ ធុញថប់ពេក តែងមានភាពភ័យព្រួយ បែកបាក់ស្នេហា មានភាពភ័យខ្លាច ធ្លាប់បរាជ័យ និងមានទំនាស់ជាមួយអ្នកដទៃ ។
២) ដើរលេងដើម្បីអភិវឌ្ឍខ្លួនឯង ៖ ពួកគេពេញចិត្តនឹងដើរលេង ដើម្បីទទួលបានចំណេះដឹងថ្មីៗ ពីកន្លែង ដែលបានទៅ។ ពួកគេតែងកាន់សៀវភៅជាប់ខ្លួន ហើយតែងតែរុករកអ្វី ថ្មីៗ សម្រាប់ខ្លួនគេ។
៣) ដើរលេងក្នុងគោលបំណងសាសនា៖ ពួកគេធ្វើដំណើរទៅកាន់តំបន់ណាមួយ ដោយមូលហេតុនិង គោលបំណង សម្រាប់សាសនារបស់ពួកគេ។
៤) ចូលចិត្តដើរលេងសម្រាប់ពេលសម្រាក៖ ឲ្យតែ ពេលសម្រាកឬក៏បុណ្យនានាមកដល់ ពួកគេមិនចង់សំងំនៅផ្ទះ ហើយចាំមើលតែអ្នកដទៃ ដើរលេងទេ។ គេនឹងមិនចាំយូរឡើយ ពេលដឹងថាថ្ងៃសម្រាកមកដល់នោះ។
៥) ដើរលេងដើម្បីធ្វើជំនួញ៖ ភាគច្រើនគឺសុទ្ធតែជាអ្នកជំនួញ ហើយគោលបំណងគេគឺមកប្រជុំកិច្ច ការងារសំខាន់ៗ ម៉្យាងទៀតពួកគេភាគច្រើនចង់ដើរតែម្ដុំមជ្ឈមណ្ឌលពាណិជ្ជកម្មតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.traveldoctor.co.uk