​​អ្នក​​ប្រាជ្ញ​រូប​វិទ្យា​​​​ ​Albert Einstein៖ ​«​ខ្ញុំ​មិន​ឆ្លាត​ជាង​​គេ​​ទេ ​តែ​អ្វី​ដែល​សំខាន់​ខ្ញុំ​អាច​ប្រឈម​ជាមួយ​បញ្ហា​​យូរ​ជាង​អ្នកដទៃ»​



​​​​​​​​«​ខ្ញុំ​មិន​ឆ្លាត​ជាង​​គេ​​ទេ ​តែ​អ្វី​ដែល​សំខាន់​ខ្ញុំ​អាច​ប្រឈម​ជាមួយ​បញ្ហា​​យូរ​ជាង​អ្នកដទៃ»​។

​​នេះ​ជា​សម្ដី​របស់​លោក​ Albert Einstein​​ដែល​ជា​បុគ្គល​ជោគជ័យ​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​។ ​​ក្នុង​ន័យ​នេះ ​លោក​ចង់​ដាស់តឿន​ដល់​មនុស្ស​ទូទៅ​ថា ​​​​ភាព​ជោគជ័យ​របស់​លោក​ គឺ​មិន​មែន​ដោយសារតែ​លោក​ឆ្លាត​ជាង​អ្នក​ដទៃ​នោះ​ទេ តែ​​គឺ ​ដោយសារតែ​​លោក​ពូកែ​អត់ធ្មត់​ និង តស៊ូ​ធ្វើ​ការងារ​នោះ​​រហូត​សម្រេច​។

​​​មាន​មនុស្ស​ជាច្រើន​ នៅ​ពេល​ជួប​ការ​លំបាក​​បន្តិចបន្តួច​ក៏​បោះបង់​ចោល ​អ៊ីចឹង​ហើយ​ទើប​​មិន​អាច​រក​ឃើញ​នូវ​ភាព​ជោគជ័យ​បាន ​ហើយ​​លើក​ឡើង​ថា ​បញ្ហា​នោះ​លំបាក​ខ្លាំង​ពេក ឬ ​និយាយ​ថា ខ្លួន​មិន​សូវ​ឆ្លាត​ដូច​មនុស្ស​ជោគជ័យ​មួយ​ចំនួន​។ ​​​ ងាក​មក​មើល​ ​​ភាព​ជោគជ័យ​របស់​លោក​ Albert Einstein​​​ ត្រូវ​បាន​មនុស្ស​ជាច្រើន​លើក​ឡើង​ថា ​ដោយសារតែ រូប​លោក​មាន​ខួរ​ក្បាល​​ល្អ​ជាង​អ្នក​ដទៃ ​ប៉ុន្តែ​​លោកEinstein​​​ ​បដិសេធ​ចំពោះ​ការ​លើក​ឡើង​បែប​នេះ ​ហើយ​ថា ​ភាព​ជោគជ័យ​របស់​លោក​គឺ​កើត​​ឡើង​ដោយសារ​ការ​តស៊ូ និង ​ភាព​អត់​ធ្មត់​ធ្វើការ​ ​​មិន​មែន​ផ្អែក​លើ​​​ភាព​ឆ្លាតវៃ​របស់​ខួរ​ក្បាល​របស់​លោក​​​នោះ​ទេ​។ ​ដូច្នេះ​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​ ​គឺ​ត្រូវ​តែ​​ក្លាយ​ជា​មនុស្ស​ដែល​មិន​ងាយ​បោះបង់​ ឬ ​មិន​ប្រើ​ពាក្យ​ថា បោះបង់​ ​ពោល​គឺ​តស៊ូ​ធ្វើ​ការងារ​នោះ​រហូត​​បាន​សម្រេច​​ ទោះបី​ជា​វា​​​លំបាក​ប៉ុណ្ណា​ក៏​ដោយ​៕ ​

X
5s