បុរស​ខ្លាំង​រុស្ស៊ី​ ​លោក​ ពូទីន​​ ​​ទើប​ជា​កំពូល​អ្នក​មាន​នៅ​​លើ​លោក ​មិន​មែន​លោក​Bill Gate នោះ​ទេ​​



​ប្រធានាធិបតី​​រុស្ស៊ី​លោក​ ​វ្លាឌីមៀ​ ពូទីន​​ គឺជា​កំពូល​​អ្នក​មាន​ជាង​គេ​ក្នុង​​លោក ដោយ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​​២០០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​​សារព័ត៌មាន​​ International Business Time។ ​​បច្ចុប្បន្ន​​លោក​ ​Bill Gates ​​បច្ចុប្បន្ន​​​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​​ជាង​៨០​ពាន់លាន​ដុល្លារ​អាមេរិក​ ​ហើយ​ត្រូវ​បាន​គេ​​ទទួល​ស្គាល់​ជា​ទូទៅ​ថា ជា​អ្នក​មាន​​​ជាង​គេ​លើ​លោក​។ ប៉ុន្តែ​សារព័ត៌មាន​​International Business Time ដែល​បាន​ស្រង់​យក​ទិន្នន័យ​ ​និង ​ស្រង់​សម្ដី​អ្នក​ជំនាញ​ជាច្រើន​ បាន​បង្ហាញ​ថា​ លោក​ ​វ្លាឌីមៀ​ ពូទីន​​ ​ទើប​ជា​អ្នក​មាន​ជាង​គេ​នៅ​លើ​លោក​។ ​​​​​​ ​«​អ្វីៗ​គ្រប់​យ៉ាង​ដែល​ជា​កម្មសិទ្ធិ​របស់​​រុស្ស៊ី​ ​គឺ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​គាត់​ [ពូទីន​].......... លោក​គឺ​ជា​កំពូល​អ្នក​មាន​ផុត​លេខ​នៅ​លើ​ពិភពលោក​ ដរាប​ណា​នៅ​តែ​កាន់​អំណាច​»។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ Sergei Pugachev​ ដែល​ជា​អ្នក​ជំនួញ​​រុស្ស៊ី​។ ​​លោក​ ​វ្លាឌីមៀ​ ពូទីន​​​បាន​កាន់​អំណាច​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​​ដែល​​​​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ និង ​អ្នក​ឃ្លាំមើល​ស្ថានការណ៍​រុស្ស៊ី​​លើក​ឡើង​ថា ​​មេដឹកនាំ​រូប​នេះ​​កាន់កាប់​ស្ទើរតែ​ទាំង​ស្រុង  ដូច្នេះហើយអ្វីៗគ្រប់យ៉ាងគឺជាកម្មសិទ្ធិរបស់មេដឹកនាំរូបនេះ​៕
X
5s