អុញនោះ Nokia 8 លេចចេញតម្លៃខ្ទង់ ៤សន្លឹកមុនសម្ពោធផ្លូវការនៅ MWC 2017 បាត់ ចុះលក្ខណៈសម្បត្តិវិញ?
ក្រុមហ៊ុន HMD Global មិនទាន់បានសម្ពោធ Nokia 8 នៅឡើយផង ស្រាប់តែវែបសាយលក់ទូរស័ព្ទនៅចិន តាំងបង្ហាញអមជាមួយតម្លៃមុនទៅហើយ។ តម្លៃដែលគេហទំព័រលក់រាយរបស់ចិនតាំងលក់ Nokia 8 គឺ ៣១៨៨យន់ ស្មើនឹងប្រហែល ៤៦៥ដុល្លារ។