ក្រុមហ៊ុន​​​អង់គ្លេស​ Aston Martin ទើប​សម្ពោធ​រថយន្ត​ប្រណាំង​ស៊េរី​ថ្មី​ម៉ាស៊ីន V8 និង V12 ​ឌីហ្សាញ​ក្បាល​រថយន្ត​ដូច​សត្វ​គោ​



ថ្មីៗ​នេះ ក្រុមហ៊ុន​រថយន្ត Aston Martin របស់​អង់គ្លេស​ទើប​ដាក់​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី ស៊េរី Vantage S Red Bull ​ជា​ប្រភេទ​រថយន្ត​ប្រណាំង​ជំនាន់ Edition ជាមួយ​សមត្ថភាព​ខ្ពស់។ នេះ​ជា​រថយន្ត supercar ​ជំនាន់ edition ​ត្រូវ​បាន​ផលិត​ជា​ពិសេស ​ពី​ក្រុមហ៊ុន Aston ​ដែល​បំពាក់​នូវ​ជម្រើស​ម៉ាស៊ីន​ពីរ​ប្រភេទ​គឺ V8 ឬ V12។ រថយន្ត Vantage S Red Bull Racing Edition ត្រូវ​បាន​ឌីហ្សាញ​រូបរាង​ទំនើប ​ឡូយ ស័ក្ដសម​មនុស្ស​សម័យ​ថ្មី​ជិះ​បង្អួត​នូវ​ភាព​ស៊ីវិល័យ​របស់​ខ្លួន។ ក្បាល​រថយន្ត​ត្រូវ​បាន​ឌីហ្សាញ ក្រឡេក​មើល​មួយ​ភ្លែត​ដូច សត្វ​គោ អម​ដោយ​ពណ៌​ក្រហម​នៅ​លើ​ស៊ុម រាង​ដូច​ច្រមុះ​គោ ដែល​ហាក់​បង្ហាញ​នូវ​អំណា ឡូយ​មួយ​បែប។ រថយន្ត​នេះ មាន​ជម្រើស​ពណ៌ ខៀវ និង​ពណ៌​ទឹក​ប្រាក់។ កាន់តែ​ពិសេស​នេះ គឺ​ថា​រថយន្ត​ស៊េរី Vantage S គឺ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ម៉ត់ចត់ ពី​អ្នក​ជំនាញ​ខាង​ប្រណាំង​រថយន្ត Red Bull Racing ​លោក Daniel Ricciardo និង Max Verstappen ​ជាមួយ​ហត្ថលេខា​របស់​អ្នក​ទាំង​ពីរ ដែល​ដាក់​បញ្ចូល​រថយន្ត​នេះ​ជា​ប្រភេទ​រថយន្ត​ប្រណាំង​មាន​សមត្ថភាព​ខ្ពស់ ជាមួយ​ប្រភេទ​ម៉ាស៊ីន​ពីរ​ជម្រើស​គឺ V8 ឬ V12៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Aston Martin
X
5s