មេរៀនសំខាន់ៗពីមហាសេដ្ឋីអាមេរិកលោកស្រី Oprah Winfrey សម្រាប់អ្នកចង់បើកអាជីវកម្ម
អ្នកណាក៏ស្គាល់ ដែរថា លោកស្រីOprah Winfrey គឺជាមហាសេដ្ឋីមួយរូប ហើយគាត់ទទួលបានជោគជ័យខ្លាំងណាស់ ដោយសារតែការដឹកនាំកម្មវិធីទូរទស្សន៍ធំមួយនៅសហរដ្ឋអាមេរិក។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យដឹងពីមេរៀនខ្លះៗ ដែលលោកស្រីតែងតែដើរ តាម ហើយវាជួយឲ្យលោកស្រីជោគជ័យបានដូចសព្វថ្ងៃនេះ៖
១) ភាពជោគជ័យគឺទាមទារពេលវេលា៖ អ្នករកស៊ីមួយចំនួនគិតថា បើគេមានលុយគ្រាន់ហើយ គេអាចបើករកស៊ីបានដោយធូរ។ តែវាមិនត្រឹមត្រូវឡើយ ដើម្បីដើរបានរលូន អ្នក ត្រូវការពេលយ៉ាងហោចណាស់ ២ទៅ៣ឆ្នាំដែរ ដើម្បីឲ្យគ្រឹះនៃការរកស៊ីកាន់តែរឹងមាំ ហើយជោគជ័យបាន។
២) ធ្វើការជាមួយអ្នកមានទេពកោសល្យ៖ លោកស្រី ជោគជ័យបាន ដោយសារតែការព័ទ្ធខ្លួនឯងទៅនឹងមនុស្សដែលសំបូរដោយទេពកោសល្យ។ នាងជួល អ្នក ផលិត កម្មវិធីដ៏ល្បី ព្រមទាំងហ៊ានបោះ ទុនដ៏ធំ ធ្វើការជាមួយ អ្នកឆ្នៃម៉ូតល្បីៗផងដែរ។ ការរកស៊ីជាមួយអ្នក មានទេពកោសល្យខ្ពស់ នាងអាច ពង្រីក ផលិតផល និងសេវាកម្មដល់ភ្ញៀវបាន គ្រប់ពេលវេលា។
៣) ហ៊ានលះបង់ធំដើម្បីបានមកវិញច្រើន៖ នាងជានារីម្នាក់ដែល ហ៊ាន ចំណាយ អ្វីៗជាច្រើន ដោយមិន គិតថ្លៃ ពីភ្ញៀវនិងអតិថិជនទេ។ នាងជឿជាក់ថា ការចំណាយដ៏ធំរបស់នាង គឺមិនមែនអត់ប្រយោជន៍ឡើយ នេះគឺជាយុត្តិសាស្ត្រមួយក្នុងការទាក់ទាញយកភាពជឿជាក់និងសេចក្ដីទុកចិត្តពីសំណាក់ភ្ញៀវ ក៏ដូចជាដៃគូរកស៊ីផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ entrepreneur