រឿង​ពិត​ទាំង ​៤​យ៉ាង​​មាន​តែ​​អ្នក​បម្រើ​ការ​លើ​យន្តហោះ​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​​



គ្មាន​នរណា​ម្នាក់​ដឹង​​ឬ​មាន​ចំណេះដឹង​អំពី​ការ​ហោះ​ហើរ​ជា​ជាង​អ្នក​បម្រើ​ការ​លើ​យន្តហោះ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​ទាំង​៤​យ៉ាង​ដែល​អ្នក​បម្រើ​ការ​លើ​យន្តហោះ​ដឹង តែ​អ្នក​មិន​ដឹង៖

១) យន្តហោះ​មិន​ស្អាត​ដូច​អ្វី​ដែល​អ្នក​ឃើញ​នោះ​ទេ៖ មនុស្ស​ជា​ច្រើន​បាន​ប្តូរ​កន្ទប​កូន​ក្មេង​នៅ​លើ​យន្ត​ហោះ ប៉ុន្តែ​កន្ទប​ខ្លះ​មិន​ត្រូវ​បាន​គេ​សម្អាត​នោះ​ទេ។

២) អ្នក​អាច​យក​បារី​បាន​តែ​មិន​អនុញ្ញាត​យក​Samsung Galaxy Note 7៖ គ្រឿង​ផ្ទុះ​ជា​ច្រើន​ត្រូវ​បាន​គេ​ហាម​ឃាត់។ គ្រឿ​ផ្ទុះ​ខ្លះ​អនុញ្ញាត​ឲ្យ​យក​ចូល​យន្តហោះ​​ឲ្យ​តែ​អត់​ប្រើ​ប្រាស់ ។ ប៉ុន្តែ Samsung Galaxy Note 7​ត្រូវ​បាន​គេ​ហាម​ឃាត់​តែ​ម្តង។

៣) លុយ​កាក់៖ អ្នក​បម្រើ​ការ​លើ​យន្តហោះ​​ទទួល​បាន​ប្រាក់​កម្រៃ​តាម​រយៈ​ពេល​ដែល​យន្ត​ហោះ​ហោះ​ហើរ។ ពួក​គេ​មិន​ទទួល​បាន​កម្រៃ​នៅ​ពេល​ដែល​យន្តហោះ​ចុះ​ចត​នោះ​ទេ។ ដូច្នេះ​ហើយ​ ទោះ​បី​ជា​ពួក​គាត់​នៅ​អាកាសយានដ្ឋាន១០ម៉ោង តែ​មិន​ប្រាកដ​ថា​ពួក​គាត់​ទទួល​បាន​កម្រៃ​១០​ម៉ោង​នោះ​ទេ។

៤) ជៀសវាង​ទឹក ៖ សំនួរ​មួយ​បាន​សួរ​ទៅ​កាន់​អ្នក​បម្រើ​ការ​លើ​យន្តហោះ​«​តើ​អ្វី​អាក្រក់​ជាង​គេ​ដែល​អ្នក​បម្រើ​ការ​លើ​យន្តហោះ​​ធ្លាប់​ជួប​ប្រទះ?» ពួក​គេ​បាន​ឆ្លើយ​តប​ថា«ទឹក»។ ទឹក​នៅលើ​យន្តហោះ​មិន​ធ្លាប់​ត្រូវ​បាន​គេ​សម្អាត​ឡើង៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖www.businessinsider.com ​​

X
5s