លោក​ ​Vince Lombardi៖ ​«​អ្នក​ឈ្នះ​មិន​ដែល​បោះបង់​​ ​អ្នក​បោះបង់​មិន​ដែល​ឈ្នះ​»​​



«​អ្នក​ឈ្នះ​មិន​ដែល​បោះបង់​​ ​អ្នក​បោះបង់​មិន​ដែល​ឈ្នះ​»​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ​​Vince Lombardi ​​ដែល​ជា​កីឡាករ​បាល់​ឱប​​ដ៏​ល្បី​របស់​អាមេរិក​។​ ​​ក្នុង​ន័យ​នេះ​លោក​ចង់​គូស​បញ្ជាក់​ថា ​ ​​​​អ្នក​ឈ្នះ​គឺ​​ជា​មនុស្ស​ដែល​មិន​អាច​បោះបង់​ ​បើ​ទោះបី​ជា​ជួប​ឧបសគ្គ​​ប៉ុណ្ណា ឬ ​​បញ្ហា​ប៉ុណ្ណា​នោះ​ទេ​។ ​​​​​​​​​​រាល់​ការ​ធ្វើ​កិច្ចការ​អស្ចារ្យ​ទាំង​អស់​ គឺ​សុទ្ធតែ​លំបាក​ ។ ​​​​អ៊ីចឹង​ហើយ​ លទ្ធផល​ជោគជ័យ ឬ ​បរាជ័យ​គឺ​អាស្រ័យ​​លើ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង តស៊ូ​រហូត​​ដោយ​មិន​បោះបង់​ តែ​បើ​អ្នក​បោះបង់​​​មាន​ន័យ​ថា ​មិន​អាច​ឈ្នះ​បាន​ឡើយ​។ ​បើ​អ្នក​បរាជ័យ​នោះ​ ​កុំ​បន្ទោស​លើ​​ថា ខ្លួន​គ្មាន​សំណាង​ ឬ​​បន្ទោស​ថា​មក​​ពី​គេ​ខ្លាំង​ជាង​ខ្លួន​ ​ប៉ុន្តែ​ត្រូវ​បន្ទោស​លើ​ភាព​ខ្សោយ​ក្នុង​ការ​តស៊ូ​របស់​ខ្លួន​។ ​ត្រូវ​ចាំ​ថា​​ ​បើ​បុគ្គល​ជោគជ័យ​ក្នុង​លោកមាន​ការ​តស៊ូ​ល្មម​ៗ​ដូច​អ្នក ​នោះ​ពួកគេ​មិន​អាច​ជោគជ័យ​ខ្លាំង​​បែប​នេះ​ឡើយ​។ ដូច្នេះ ​បើ​អ្នក​មិន​ព្រម​បោះបង់​​នោះ​​ ទោះបី​ជួប​ការ​លំបាក​ ឬ ​ឧបសគ្គ​ប៉ុណ្ណា​ក៏​ដោយ ​ឱកាស​​ក្នុង​ការ​ទទួល​ជោគជ័យ​នៅ​តែ​មាន​៕

X
5s