​កំប្លែង​ខ្លី​៖ ​អា​ប្រុញ​​ចិត្ត​ល្អ​ម្ល៉េះ​ថ្ងៃ​នេះ​​?​



​​ប្រុញ​ និង ​ជ្រូច​គឺ​​ជា​មិត្ត​ល្អ​នឹង​គ្នា​ តាំង​ពី​បឋម​សិក្សា​មក​ម្ល៉េះ​ ប៉ុន្តែ​​រឿង​មួយ​ដែល​ធ្វើ​ឲ្យ ជ្រូច​មិន​សូវ​ជា​ពេញ​ចិត្ត​នោះ ​គឺ ប្រុញ​ជា​មនុស្ស​គម្រិះ ​និង មិន​ដែល​ចែក​​របស់​​ញុំា​ដល់​​​ជ្រូច​នោះ​ទេ​។ ​ថ្ងៃ​មួយ​​នៅ​ពេល​ទៅ​សាលា ​មិត្ត​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ទាក់ទង​នឹង​ការ​សិក្សា ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួន​ចូល​ទៅ​វិស័យ​ការងារ​។ ​​ ក្នុង​ពេល​កំពុង​ជជែក​គ្នា​នោះ ស្រាប់​តែ​ប្រុញ​ដក​​ស្ករកៅស៊ូ​ពី​ហោប៉ៅ​ ហើយ​ហុច​ទៅ​​ជ្រូច​​​​។​​ ប្រុញ​និយាយ​៖​ ញុំា​ទៅ​មិន​បាច់​ខ្លាច​ចិត្ត​​អញ​ទេ​ ​សម្លាញ់​។ ជ្រូចតប​៖ ​អគុណ​សម្លាញ់! ​​ ​​និយាយ​បណ្ដើរ​ទំពា​ស្ករកៅស៊ូ​បណ្ដើរ​​ លាយឡំ​ជា​មួយ​នឹង​​ភាព​រីករាយ​ក្នុង​ចិត្ត​ ត្បិតអី​​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​​​ប្រុញ​​ឲ្យ​​​របស់​ញុំា​ដល់​ខ្លួន។​​ ទ្រាំ​មិន​បាន​ ជ្រូច​​ក៏​ដាច់​ចិត្ត​សួរ​ប្រុញ​។​ ជ្រូច​សួរ​៖ ​នែ!​អា​ប្រុញ! ​អញ​ស្គាល់​ឯង​​យូរ​ឆ្នាំ​ហើយ តែ​អញ​កម្រ​​បាន​ស្អី​ពី​ឯង​ណាស់​​​ ​ជា​ពិសេស​របស់​ញុំា​តែ​ម្ដង​ ចុះ​ថ្ងៃ​នេះ​វា​ម៉េច​ឯង​បាន​​​​ ​ឲ្យ​ស្ករកៅស៊ូ​អញ​។ ​​​​​​​​​ប្រុញ​ឆ្លើយ​៖ ​លើក​នេះ​អញ​ដាច់​ចិត្ត​ឲ្យ​ស្ករកៅស៊ូ​​ឯង ​​​ព្រោះ​​បើ​អញ​មិន​ដាច់ចិត្ត​ឲ្យ​ស្ករកៅស៊ូ​ឯង​ទេ អញ​មិន​អាច​និយាយ​ជាមួយ​ឯង​បាន​ទៀត​ទេ​​......។ ​​ជ្រូច​តប​៖ ​ម៉េច​ចឹង​អ្ហា​! ឯង​​ក្លាយ​ជា​មនុស្ស​ចិត្ត​ល្អ​ពី​កាល​!​ ​​យ៉ាង​ណា​ក៏​ដោយ អញ​ក៏​សប្បាយចិត្ត​ដែរ ឃើញ​ឯង​ប្រែក្លាយ​ពី​មនុស្ស​គម្រិះ ​ទៅ​ជា​មនុស្ស​ចេះ​ចែក​រំលែក​ចឹង​។ ​ប្រុញ​តប​វិញ​ ហើយ​សើច​៖ ទេ!​ទេ​! ​កុំ​ច្រឡំ​អញ​ដាច់ចិត្ត​ឲ្យ​ឯង​នេះ ​​ព្រោះ​ថា ​​ក្លិន​មាត់​ឯង​ស្អុយ​ដល់​កម្រិត​កំពូល​។ ​និយាយ​ឲ្យ​ខ្លី​​ ​​ស្អុយ​លំដាប់​ស្តង់​ដារ​​! ​​ស្អុយ​ប្រហែល​លូ​បង្គន់​!​ ចឹង​បើ​អញ​​​មិន​ឲ្យ​ស្ករកៅស៊ូទេ ​ដឹង​តែ​​​និយាយ​គ្នា​មិន​កើត​ទេ​៕ ​​​​​​ ​​
X
5s