​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»​



«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»។​ នេះ​ជា​សុភាសិត​របស់​​ជនជាតិ​ជប៉ុន ដែល​ជា​ជនជាតិ​មួយ​ត្រូវ​បាន​ប្រជាជាតិ​ដទៃ​ទទួល​ស្គាល់​ថា ​​​​​​ពូកែ​សឹង​គ្រប់យ៉ាង​។

​​នៅ​ពេល​និយាយ​ដល់​សុភាសិត​មួយ​ឃ្លា​នេះ ​គឺ​អាច​មើល​ពី​ភាព​ជាក់​ស្ដែង​របស់​ប្រជាជន​ជប៉ុន​បាន​ ពោល​គឺ​ ​មាន​ការ​ខិតខំ​ធ្វើ​ការ​ខ្លាំង​ ​និង លះបង់​ខ្ពស់​​ដើម្បី​សម្រេច​គោលដៅ​ដែល​ខ្លួន​បាន​​កំណត់​។ អ៊ីចឹង​ហើយ​ទើប​យើង​ឃើញ​ថា​​ ប្រទេស​ជប៉ុន​មាន​ការ​រីកចម្រើន​សឹង​គ្រប់​វិស័យ ​ដោយសារតែ​មាន​ប្រជាជន​ដែល​មាន​ផ្នត់​គំនិត​​​តស៊ូ​​ ​ដើម្បី​​​សម្រេច​​ក្តី​សុបិន​របស់​ខ្លួន​ ​មិន​ថា ​ជួប​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ​។

​​​​ដូច្នេះ​​ហើយ​បើ​អ្នក​ ​​តែង​រអ៊ូ​ថា​ ខ្លួន​មិន​ដែល​ជោគជ័យ​អ្វី​សោះ​​នោះ ​អ្នក​គួរ​សួរ​ខ្លួន​ឯង​វិញ​ថា៖ «​​តើ​បាន​លះបង់​ដើម្បី​សម្រេច​កិច្ច​ការ​នោះ​ដល់​កម្រិត​ណា​ហើយ​?»​។ ​ដើម្បី​ក្លាយ​ជា​សិស្ស​​ពូកែ​ទាល់​តែ​​អ្នក​​ ចំណាយ​ពេល​វេលា​ឲ្យ​ច្រើន​ជាមួយ​សៀវភៅ ​និង ការ​ស្រាវជ្រាវ ​​មិន​មែន​ចំណាយ​ពេល​ជាមួយ​​នឹង​ ​​ការ​ដើរលេង​​ពាលា​អាវាសែ​នោះ​ទេ។ បើ​អ្នក​ចង់​ក្លាយ​ជា​បុគ្គលិក​ឆ្នើម គឺ​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​លើស​ពី​ប្រាក់​ខែ ពោល​គឺ​ ​បើ​ប្រាក់​ខែ​១០០​ដុល្លារ​ ​ត្រូវ​ធ្វើ​​ប្រៀប​ដូច​ជា​ប្រាក់​ខែ​របស់​អ្នក​​១៥០ ឬ​ ២០០​ដុល្លារ​ ​មិន​មែន​មក​ធ្វើ​ការ​អង្គុយ​រាប់​ទ្រនិច​នាឡិកា​នោះ​ទេ​។ ​

បើ​ចង់​​ក្លាយ​ជា​អ្នក​ជំនួញ​ជោគជ័យ ​​កុំ​គិត​រឿង​ថ្ងៃ​សៅរ៍​ ឬ ​ថ្ងៃ​​អាទិត្យ​។ ​សរុប​មក​វិញ ​បើ​ចង់​ជោគជ័យ​ គឺ​មិន​ត្រូវ​​ភ្លេច​ពាក្យ​ថា ​​ប្រឹងប្រែង ​​និង លះបង់​នោះ​ទេ​។​

​ដោយ​៖ ​រតនា​ ​វិចិត្រ

X
5s