គន្លឹះ ៩ស្នៀត ជួយ​អ្នក​ឱ្យ​កាន់តែ​ជំនាញ​ប្រើ Internet នៅ​លើ Computer ដែល​គួរ​ស្វែងយល់​​



អ៊ីនធឺណិត​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍ លើស​ពី​ការ​កម្សាន្ត តែ​ក៏​អាច​ជួយ​ច្រើន​រាប់​មិន​អស់ ក្នុង​វិស័យ​អប់រំ។ អ្នក​អាច​ស្វែងយល់ អ្វីៗ​ស្ទើរ​គ្រប់សព្វ​បែប​យ៉ាង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។ ទំព័រ​នេះ យើង​សូម​លើក​យក​គន្លឹះ​ជួយ​ឱ្យ​អ្នក​កាន់តែ​មាន​បទពិសោធន៍​ខ្ពស់ ក្នុង​ការ​ប្រើប្រាស់ Internet នៅ​លើ​កុំព្យូទ័រ ជាមួយ ៩ចំណុច​ខាងក្រោម៖ ១) Shortcut ​សម្រាប់​ប្រើ​លើ​វែបសាយ -​ចុច Ctrl + Enter ​ស្មើ​នឹង​អ្នក សរសេរ “www.” ​នៅ​ពី​មុខ​ឈ្មោះ​អាស័យដ្ឋាន ព្រម​ជាមួយ “.com”។ ឧទាហរណ៍ អ្នក​គ្រាន់តែ​សរសេរ bizkhmer រួច​ចុច Ctrl + Enter នោះ​ស្មើ​នឹង​អ្នក​សរសេរ www.bizkhmer.com រួច​ចុច Enter។ ២) Save ទំព័រ​វែបសាយ​ទៅ​ជា PDF កម្មវិធី Google Chrome បាន​ភ្ជាប់​នូវ​មុខងារ​មក​ស្រាប់ ដែល​អាច​ឱ្យ​អ្នក save ​ទំព័រ​វែបសាយ​មួយ​ទៅ​ជា​ឯកសារ PDF បាន ដោយ​អ្នក​គ្រាន់តែ​ចុច Ctrl + P ឬ​ចុច Cmd + P ​សម្រាប់​កុំព្យូទ័រ Mac។ ៣) បើក Tab ​នៃ​កម្មវិធី Browser ​ដែល​អ្នក​ទើបតែ​បិទ មក​វិញ ដោយ​គ្រាន់តែ​ចុច Ctrl + Shift + T ៤) រត់ cursor យ៉ាង​លឿន ចូល​ទៅ​របារ​អាសយដ្ឋាន Address Bar ដោយ​គ្រាន់តែ​ចុច Ctrl + L។ ៥) លុប Cache ដោយ​ប្រើ Shortcut អ្នក​អាច​ប្រើ Ctrl + Shift + R ​ដើម្បី clear រាល់ caches នៃ​កម្មវិធី browser បាន បន្ទាប់​មក​ធ្វើការ refresh ទំព័រ​ថ្មី។ ៦) ប្រើ shortcut ក៏​អាច​ផ្អាក (pause) វីដេអូ YouTube បាន គឺ​ដោយ​ចុច Space Bar នៅ​លើ Keyboard។ ៧) Zoom In និង Zoom Out នៃ​ទំព័រ​វែបសាយ​មួយ​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ចុច Ctrl និង​សញ្ញា​បូក (+) ដើម្បី Zoom In ​ហើយ​ចុច Ctrl សញ្ញា​ដក (-) ដើម្បី Zoom Out។ ៨) Shortcut សម្រាប់​ចូល​ទៅ​ដល់​ទីតាំង download ឯកសារ​មុនៗ​រួច គឺ​ដោយ​គ្រាន់តែ​ចុច Ctrl + J ​ប៉ុណ្ណោះ។ ៩) Shortcut ក្នុង​ការ​បើក​តាប​ថ្មី (New Tab) លើ​តំណភ្ជាប់ (link) នៃ​ទំព័រ​មួយ គឺ​ដោយ​គ្រាន់តែ​ចុច Ctrl ឱ្យ​ជាប់ ហើយ​ចុច Left Click នៅ​លើ Mouse ជា​ការ​ស្រេច៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ techuntold
X
5s