ហេតុអ្វីអ្នកត្រូវចេះស្រាវជ្រាវ?​



ការ​ស្រាវជ្រាវ​ផ្តល់​អត្ថប្រយោជន៍​​ជា​ច្រើន​ណាស់ ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​មិន​ចេះ​ប្រឡូក​ក្នុង​វិស័យ​ស្រាវជ្រាវ​នេះ។ ប៉ុន្តែ សម្រាប់​មនុស្ស​ដែល​អ្នក​ចង់​ចេះ​ចង់​រៀន​វិញ​នោះ ការ​ស្រាវជ្រាវ​មិន​ត្រឹម​តែ​ជា​គ្រឿង​បន្ទាប់បន្សំ​​តែ​ជា​ការ​ចាំ​បាច់។ ​តើ​ហេតុអ្វី​អ្វី​ទៅ​ទើប​អាច​ជំរុញ​ឲ្យ​មនុស្ស​ប្រឡូក​ក្នុង​វិស័យ​ស្រាវជ្រាវ​វិញ៖

១) កសាង​ចំណេះដឹង​និង​ប្រសិទ្ធភាព​ក្នុង​ការ​រៀន៖ ការ​ស្រាវជ្រាវ​​គឺ​មាន​ភាព​​ចាំ​បាច់​ចំពោះ​​សិស្ស​ព្រម​ទាំង​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ផង​ដែរ។ ហើយ​វា​ក៏​មាន​សារៈសំខាន់​ចំពោះ​អ្នក​សរសេរ​អត្ថបទ​។​ ចំពោះ​អ្នក​ចង់​រក​ការងារ​វិញ ការ​ចេះ​ធ្វើ​ការ​​ស្រាវជ្រាវ​គឺ​ផ្តល់​អត្ថប្រយោជន៍​ជា​ខ្លាំង។

២) ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​៖ ការ​ស្រាវជ្រាវ​ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​​ពាណិជ្ជកម្ម ពី​ព្រោះ​ថា​​ការ​ស្រាវជ្រាវ​​ជួយ​អ្នក​​ប្រកួត​ប្រជែង​ជា​មួយ​ដៃ​គូ​ដែល​មាន​នៅ​លើ​ទី​ផ្សារ​ស្រាប់​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ស្រាវជ្រាវ​ជួយ​អ្នក​ឲ្យ​មាន​ភាព​ឆ្នៃ​ប្រឌិត ជាពិសេសជួយឲ្យ​ផលិតផល​របស់​អ្នក​មាន​អ្វី​ខុស​ប្លែក​ពី​ទំនិញ​ដទៃ។

៣) មធ្យោបាយ​សម្រាប់​បង្ហាញ​ពី​ការ​ពិត​និង​កុហក៖ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ដៃ​គូ​របស់​អ្នក​ក្បត់​អ្នក​នោះ​ទេ? ហេតុអ្វី​បាន​ជា​ការ​ស្រាវជ្រាវ​រួម​ចំណែក​មួយ​ក្នុង​ការ​ដំណោះ​ស្រាយ​បញ្ហា? នោះ​ក៏​ព្រោះ​ថា​ប្រសិន​ជា​ដៃ​គូ​របស់​អ្នក​មិន​ព្រម​ឬ​មិន​ពេញ​ចិត្ត​ឆ្លើយ​​នឹង​សំនួរ នេះ​អាច​ជា​សញ្ញា​​អាក្រក់​មួយ​។ ការ​ស្រាវជ្រាវ​គឺ​ជួយ​អ្នក​លើស​ពី​នេះ​ទៅ​ទៀត។

៤) ចំណេះ​ដឹង៖ រាល់​ពេល​ដែល​អ្នក​ធ្វើ​ការ​ស្រាវជ្រាវ អ្នក​ត្រូវ​អាន​អត្ថបទ​ជា​ច្រើន។ ការ​អាន​អត្ថបទ​មិន​ត្រឹម​តែ​​ជួយ​ដល់​ផ្នែក​ការអាន​នោះ​ទេ​ថែម​ទាំង​ការ​សរសេរ​ផង​ដែរ។ ម៉្យាង​វិញ​ទៀត ការ​អាន​នាំ​យក​គំនិត​ថ្មី​ៗ​ជា​ច្រើន ជា​លទ្ធផល​បង្កើន​ជំនាញ​ការ​គិត​របស់​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ

ប្រភព៖ www.owlcation.com

X
5s