​​មហាសេដ្ឋី​ហុងកុង​ ​លី កាស៊ីង​៖ «​មិន​មែន​ខ្ញុំ​សំណាង​ទេ​ តែ​ខ្ញុំ​ប្រឹង​ធ្វើ​ការ​​ខ្លាំង​ណាស់​ ​​ដើម្បី​សម្រេច​គោលដៅ​ដែល​ខ្ញុំ​កំណត់​»​



«​មិន​មែន​ខ្ញុំ​សំណាង​ទេ​ តែ​ខ្ញុំ​ប្រឹង​ធ្វើ​ការ​​ខ្លាំង​ដើម្បី​សម្រេច​គោលដៅ​ដែល​ខ្ញុំ​កំណត់​»​។​នេះ ​ជា​ការ​លើក​ឡើង​របស់​​មហាសេដ្ឋី​ហុង​កុង​​​ ​លោក លី កាស៊ីង​(Li Ka Shing)។ ​ក្នុង​ន័យ​នេះ​​​លោក​​ចង់​គូស​បញ្ជាក់​ថា​ ​​​ភាព​ជោគជ័យ​​របស់​​​លោក​​បច្ចុប្បន្ន​នេះ​ (ក្លាយ​ជា​កំពូល​អ្នក​មាន​នៅ​ហុងកុង)​ ​មិន​មែន​កើត​ឡើង​ដោយសារតែ​សំណាង​នោះ​ទេ តែ​​មក​ពី​ការ​ប្រឹងប្រែង​ធ្វើការ​យ៉ាង​អស់​ពី​លទ្ធភាព​។

​ទម្រាំ​ជោគជ័យ​ក្នុង​ជីវិត​ ​លោក​ លី កាស៊ីង​(Li Ka Shing)​បាន​តស៊ូ​ក្នុង​ជីវិត​ជា​អ្នក​ក្រ​តោកយ៉ាក​​ខ្លាំង ប៉ុន្តែ​លោក​មិន​ដែល​អស់​សង្ឃឹម​នោះ​ឡើយ​ ហើយ​តែង​ប្រឹងប្រែង​ធ្វើ​ការ​សឹង​រក​ពេល​សម្រាក​គ្មាន​ ​​រហូត​​ជោគជ័យ​​ធំធេង​ក្នុង​ជីវិត​។ អ៊ីចឹង​​ហើយ​ ​ក្នុង​នាម​ជា​មនុស្ស​​មិន​ត្រូវ​ពឹង​លើ​សំណាង​ ឬ ដេក​ស៊ី​ប្រេង​សំណាង​នោះ​ទេ​ តែ​ត្រូវ​តែ​ប្រឹងប្រែង​ធ្វើ​ការ​​ឲ្យ​អស់​ពី​លទ្ធភាព ​ដើម្បី​រំដោះខ្លួន​ចេញ​ពី​​ពិភព​ខ្មៅ​ងងឹត​។ ​បើ​​អ្នក​​នៅ​តែ​ក្រ​ ​ហើយ​ព្យាយាម​បន្ទោស​លើ​ប្រេង​សំណាង​នោះ​​ គឺ​មិន​មែន​ជា​ដំណោះស្រាយ​​នោះ​​ឡើយ​ ​តែ​ត្រូវ​​​​ពិនិត្យ​មើល​សកម្មភាព​​​ខ្លួន​ឡើង​វិញ ថា​បាន​ខិតខំ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​។ បើ​ប្រឹងប្រែង​ហើយ នៅ​តែ​មិន​​ជោគជ័យ គឺ ត្រូវ​រក​ឲ្យ​ឃើញ​ថា មក​ពី​មូលហេតុ​អ្វី​៕ ​​​

​​​ដោយ​៖ រតនា​ ​វិចិត្រ​

X
5s