Apple ឈរនៅកំពូល ជាអ្នកក្ដាប់ចំណែកទីផ្សារទូរស័ព្ទច្រើនបំផុតនៅ Q4 2016 តែខ្ពុលមុខ BlackBerry ដោយ Mobile OS ខ្លួនបាន 0.0%
អាចជារឿងល្វីងមុខដ៏ខ្លាំងសម្រាប់ ក្រុមហ៊ុនទូរស័ព្ទកាណាដា BlackBerry ដោយនៅត្រីមាសទី៤ ឆ្នាំ២០១៦ កន្លងទៅ ក្រុមហ៊ុនហាក់គ្មានកន្លងទំនេរសម្រាប់ខ្លួន បញ្ជ្រាប BlackBerry OS របស់ខ្លួននៅលើទីផ្សារស្មាតហ្វូនទាល់តែសោះ ព្រោះចំណែកទីផ្សារបាន 0.0%។ មកខ្លាំងគឺ Apple ទៅវិញ ដែលបានក្ដាប់ចំណែកទីផ្សារ លក់ដាច់ស្មាតហ្វូនជាងគេ នៅ Q4 2016។