សម្រាប់អ្នកចង់បើកអាជីវកម្មថ្មី៖ គន្លឹះ៣យ៉ាង ដើម្បីជ្រើសរើសបុគ្គលិកស្នូលសម្រាប់ដំណើរការ
ការរកបុគ្គលិកមែនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែ ការរកមនុស្សសម្រាប់អាជីវកម្មដំបូងរឹងតែពិបាក។ នោះតែសារតែក្រុមហ៊ុនរបស់អ្នកមិនទាន់ដើរស្រួលបួលហើយជាមួយនឹងដើមទុនតិចតួចទៀត ការជ្រើសរើសបុគ្គលិកខុសពិតជាអាចនាំយកគ្រោះអន្តរាយ ដល់ក្រុមហ៊ុន។ ខាងក្រោមនេះជាមតិដែលអ្នកអាចគិតពិចារណាបាន៖
១) កសាងក្រុមហ៊ុនដោយមានបេសកកម្មនិងចក្ខុវិស័យច្បាស់៖ ដោយសារតែអ្នកទើបតែចាប់ផ្តើមជំនួញដំបូង អ្នកនៅមិនទាន់មានថវិកាច្រើនសម្រាប់បុគ្គលិករបស់អ្នកទេ។ ដូច្នេះហើយ ដើម្បីបញ្ចុះបញ្ចូលឲ្យអ្នកខ្លាំងមកធ្វើការនៅក្រុមហ៊ុនអ្នកបាន អ្នកត្រូវតែមានបេសកកម្មនិងចក្ខុវិស័យច្បាស់លាស់។
២) ជួលអ្នកគាំទ្រ ៖ ជួលអ្នកគ្រាំទ្រនៅបរិបទនេះមានន័យថាជួលអ្នកដែលអ្នកមានទំនួលខុសត្រូវនិងស្រឡាញ់ក្រុមហ៊ុនឬការងាររបស់ពួកគេ។ ជាលទ្ធផល មនុស្សទាំងនេះនឹងធ្វើការលើសពីបុគ្គលិកធម្មតា។ លើសពីនេះទៅទៀត អ្នកគាំទ្រអាចជាអ្នកផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព។
៣) កន្លែងល្អសម្រាប់ធ្វើការ៖ ការផ្សព្វផ្សាយតាមមាត់គឺជាយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុត។ ប្រសិនជាបុគ្គលិកបច្ចុប្បន្នរបស់អ្នកពេញចិត្តធ្វើការនៅកន្លែងអ្នក ពួកគេនឹងផ្សព្វផ្សាយទៅដល់មិត្តភ័ក្ដិរបស់ពួកគេ។ ដូច្នេះហើយ ប្រសិនជាអ្នកចង់រកមនុស្សល្អនិងពូកែ នោះមិនមែនជារឿងលំបាកនោះទេ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepreneur.com