សូក្រាត (Socrates)អ្នកប្រាជ្ញរបស់ក្រិក៖ «ធម្មជាតិផ្ដល់ឲ្យយើង ត្រចៀកពីរ ភ្នែកពីរ ប៉ុន្តែអណ្ដាតតែមួយទេ! ដូច្នេះយើងគួរតែស្ដាប់ និង មើលច្រើនជាងនិយាយ»
«ធម្មជាតិផ្ដល់ឲ្យយើង ត្រចៀកពីរ ភ្នែកពីរ ប៉ុន្តែអណ្ដាតតែមួយទេ ដូច្នេះយើងគួរតែស្ដាប់ និង មើលច្រើនជាងនិយាយ»។ នេះជាសម្ដីរបស់ សូក្រាត (Socrates)អ្នកប្រាជ្ញរបស់ក្រិក ដែលចង់បញ្ជាក់ថា មនុស្សត្រូវតែស្ដាប់ និង មើលឲ្យច្រើនជាងនិយាយ ព្រោះថា ធម្មជាតិផ្តល់ឲ្យយើងនូវត្រចៀកពីរ និង ភ្នែកពីរ ចំណែកមាត់គឺតែមួយប៉ុណ្ណោះ។
បញ្ហាជាច្រើនបានកើតឡើង ព្រោះតែមនុស្សចូលចិត្តតែនិយាយ តែមិនព្រមស្ដាប់ ឬ ស្ដាប់តិចតួចប៉ុណ្ណោះ អ៊ីចឹងហើយបានជានិយាយទៅ ស្ដាប់គ្នាមិនដែលបានសោះ ហើយអ្វីដែលធ្វើនោះគឺព្យាយាមយកតែត្រូវ ហើយមិនដែលចេះខុស។វាជារឿងធម្មតាទេ នៅពេលអ្នកមិនទាន់យល់ច្បាស់ពីអ្វីមួយផង ហើយព្យាយាមនិយាយបាត់ទៅហើយ អ៊ីចឹងហើយនាំឲ្យនិយាយទៅមិនដឹងក្បាលមិនដឹងកន្ទុយ បន្ទាប់មកគឺមានតែជម្លោះ ឬ ការខ្វែងគំនិតគ្នាកើតឡើង។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តស្ដាប់ ជាងនិយាយ ឬ ស្ដាប់យ៉ាងយកចិត្តទុកដាក់មុននឹងនិយាយនោះ ដៃគូពិភាក្សា ឬ ជជែកជាមួយអ្នក នឹងមានអារម្មណ៍ថា ទទួលបានការគោរព ហើយគេក៏គោរពអ្នកវិញដែរ។ ដូច្នេះហើយនាំឲ្យការជជែក ឬ ពិភាក្សានោះដំណើរការទៅយ៉ាងល្អ៕
រក្សាសិទ្ធិដោយ : Bizkhmer
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១២ ៦៦៦ ១០៤
ដោយ៖ រតនា វិចិត្រ