Samsung បោះទុនជាង ៤ពាន់លានដុល្លារសម្រាប់ការផ្គត់ផ្គង់អេក្រង់ OLED ដល់ Apple ផលិត iPhone 8
យោងតាមរបាយការណ៍ថ្មីមួយ អះអាងថា ក្រុមហ៊ុន Samsung បានចុះហត្ថលេខារួចហើយ ទៅលើការបោះទុន នូវទឹកប្រាក់ប្រមាណ ៤,៣ពាន់លានដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់កញ្ចក់អេក្រង់ប្រភេទ OLED ដល់ Apple ដើម្បីផលិត iPhone 8។
វីដេអូបង្ហាញពីគំរូ iPhone 8
https://youtu.be/e2gpJL5_1KQ
កន្លងមកធ្លាប់មានរបាយការណ៍ថា Samsung បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Apple ក្នុងការផ្គត់ផ្គង់ OLED display ក្នុងបរិមាណ ១០០លានអេក្រង់ សម្រាប់បំពាក់លើ iPhone ជំនាន់ថ្មី។ ចំណែករបាយការណ៍ពីប្រភពគួរទុកចិត្ត The Investor និង Sammobile ទើបអះអាងបន្ថែមទៅលើចំណុចនេះផងដែរ។