បើចេះតែរអ៊ូថាគ្មានពេល កុំភ្លេចចំណុចទាំងពីរនេះដើម្បីមានពេលច្រើនជាងមុន
តើអ្នកមានអារម្មណ៍ថារវល់និងមិនមែនពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការងារដែរឬទេ? ដំណោះស្រាយមិនមែនមិនមាននោះទេ។ ប្រសិនជាអ្នកអនុវត្តចំណុចទាំង២យ៉ាងនេះ អ្នកនឹងមានអារម្មណ៍ថាជីវិតរបស់អ្នកមិនសូវមមាញឹកប៉ុន្មាននោះទេ៖
១) គិតថា គួរប្រើវិធីអ្វីទើបមានប្រសិទ្ធភាពក្នុងការធ្វើកិច្ចការ៖ អ្នកគួរតែសួរខ្លួនឯង៖ «តើមធ្យោបាយអ្វីដែលល្អបំផុត?» ឬ«តើអ្នកគួរធ្វើអ្វីមុនដើម្បីឲ្យកិច្ចការបន្ទាន់ងាយស្រួល?» លើសពីនេះទៅទៀត អ្វីដែលអ្នកគួរជៀសវាងគឺធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ហើយផ្ទុយទៅវិញ អ្នកគួរតែធ្វើកិច្ចការមួយក្នុងពេលតែមួយ ពីព្រោះថាអ្នកងាយនឹងមានការរំខានប្រសិនជាអ្នកធ្វើកិច្ចការច្រើន។
២) គ្រប់គ្រងពេលវេលា កុំឲ្យពេលវេលាគ្រប់គ្រងអ្នក៖ ចូរអ្នកសាកគិតពីរបៀបដែលអ្នកប្រើប្រាស់ពេលវេលារបស់អ្នកទៅមើល។ តើអ្នកបានប្រើប្រាស់ល្អដល់កម្រិតណា? កត់ត្រារាល់កិច្ចការដែលអ្នកត្រូវធ្វើ ហើយមើលកាលវិភាគវាយ៉ាងម្តេចដែរ។ បែងចែកពេលវេលាឲ្យបានច្បាស់លាស់ ពេលវេលាសម្រាប់គ្រួសារឬការងារ។ ការធ្វើបែបនេះ អ្នកនឹងសម្រេចកិច្ចការផងនិងពង្រឹងមិត្តភាពក្នុងគ្រួសារផង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org