​យន្តហោះ Airbus A350 ចុះចតពី​ល្បឿន ១៦០គីឡូម៉ែត្រ/ម៉ោង មក​ត្រឹម 0 មិន​ដល់ ១៥វិនាទី!​



អ្នក​កាសែត​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​របស់​ក្រុមហ៊ុន Qatar Airways មួយ​ចំនួន គឺ​បាន​ឃើញ​ផ្ទាល់​ភ្នែក​អំពី​បច្ចេកវិទ្យា​អាកាសចរណ៍​ទំនើប​ក្នុង​សកម្មភាព​ចុះចត​ផ្ទាល់​របស់​យន្តហោះ Airbus A350។

អំឡុង​ពេល​ចាប់ផ្ដើម​ការ​ហោះហើរ​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កាតា​ពី​ចំណុច​ចាក់ចេញ​ពី​ទីក្រុង​ញូវយ៉ក​តាម​យន្តហោះ Airbus A350 សូហ្វ៊ែ​របស់​យន្តហោះ​បាន​រក​ឃើញ​ថា ផ្លូវ​យន្តហោះ​សម្រាប់​ការ​ចុះចត​គឺ​មាន​ចម្ងាយ​ខ្លី​ពេក ហើយ​បាន​សម្រេច​ចិត្ត​ចុះចត​ដោយ​ពឹងផ្អែក​លើ​ហ្វ្រាំង​ទាំងស្រុង ដែល​អាច​ទម្លាក់​ល្បឿន​យន្តហោះ​ពី ១៦០គីឡូម៉ែត្រ/ម៉ោង ឱ្យ​មក​នៅ 0គីឡូម៉ែត្រ/ម៉ោង​ដោយ​ប្រើ​រយៈពេល​យ៉ាង​ខ្លី​មិន​នឹក​ស្មាន​ដល់​គឺ​តិច​ជាង ១៥វិនាទី​ទៅ​ទៀត។

ក្រុម​អ្នក​កាសែត 36 journalists ​នៅ​លើ​យន្តហោះ គឺ​ជា​មនុស្ស​ស្ថិត​ក្នុង​សកម្មភាព​ឈប់​ចត​យ៉ាង​រហ័ស ហើយ​ក៏​ទំនង​នឹង​រីករាយ​ជាមួយ​នឹង​ថ្នាក់​អាជីវកម្ម ដែល​កត់ត្រា​នូវ​អ្វី​ដែល​ជា​បទពិសោធន៍​គួរ​ឱ្យ​ខ្លាច​នៅ​ក្នុង​ឈុត​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម។ បើ​ប្រៀបធៀប​ទំហំ​ទៅ​នឹង​យន្តហោះ Boeing 787 Dreamliner ឃើញ​ថា ម៉ូដែល A350 វិញ​ត្រូវ​បាន​ផលិត​ឱ្យ​មាន​ទម្ងន់​ស្រាល​ជាង​ដោយ​ការ​ប្រើ​ប្រភេទ​កាបូន​ហ្វៃប៊ឺ ហើយ​ក៏​សន្សំសំចៃ​ការ​ចំណាយ​លើ​យន្តហោះ​បាន​មួយ​ផ្នែក​ដែរ។

អ្នក​ដំណើរ​ក្នុង​យន្តហោះ​លោក Zach Honing បាន​បញ្ចេញ​មតិ​ថា៖ «ដូច​ដែល​អ្នក​បាន​ទស្សនា​វីដេអូ​ខាង​លើ​អីចឹង គឺ​ប្រហែល​រយៈពេល ១៨វិនាទី​បន្ទាប់​ពី​យន្តហោះ​ទម្លាក់​ខ្លួន​ចុះ​មក​ដល់​ផ្លូវ​យន្តហោះ runway 22R របស់ JFK នោះ កាពីតែន​បាន​ចាប់​ហ្វ្រាំង​យន្តហោះ​ឱ្យ​ឈប់​បាន​ត្រឹម​រយៈពេល​មិន​ដល់ ១៥វិនាទី ខណៈ ដែល​ផ្លូវ​យន្តហោះ​មាន​ចម្ងាយ​ខ្លី។ ​សម្រាប់​យន្តហោះ​ទំហំ និង​ទម្ងន់​ប៉ុណ្ណេះ ការ​ឈប់​ចត​ភ្លាមៗ​គឺ​ត្រូវការ​បង្ខំ​ច្រើន​បន្តិច»។

អ្នក​ជិះ​លើ​នោះ ព្រមទាំង​លោក Honing ​ឡើង​ញួ័រ​ខ្លួន​ជាមួយ​ការ​បង្ខំ​ឈប់​ចត​របស់​យន្តហោះ ប៉ុន្តែ​ពុំ​មាន​នរណា​រង​របួស​ឡើយ៕

X
5s