ដើមហេតុសំខាន់ៗ៤យ៉ាង ធ្វើឲ្យអ្នកដែលចេះសល់លុយចាយសោះ
តើអ្នកមានបញ្ហារឿងលុយកាក់មែនទេ? មិនថាអ្នកខំសន្សំឬកាត់បន្ថយយ៉ាងណា អ្នកនៅតែមានបញ្ហាលុយកាក់។ ប្រសិនជាអ្នកស្ថិតនៅស្ថានភាពបែបនេះ អ្នកគួរតែក្រឡេកមើលពីរបៀបដែលអ្នករៀបចំលុយម្តងទៀតហើយ។ ខាងក្រោមនេះជាអ្វីដែលអ្នកអាចគិតពិចារណាបាន៖
១) អ្នកព្យាយាមតាមឲ្យទាន់មិត្តរបស់អ្នក៖ អ្នកប្រហែលជាច្រណែននឹងអ្វីដែលសមាជិកគ្រួសារ មិត្តភ័ក្រឬមិត្តរួមការងារមាន។ ប៉ុន្តែ ស្ថានភាពរបស់មនុស្សគឺមិនដូចគ្នានោះទេ។ អ្នកខ្លះមានលុយច្រើនទោះបីជាពួកគេចាយលុយខ្ជះខ្ជាយយ៉ាងណា ពួកគេនៅតែគ្មានបញ្ហា។ ប៉ុន្តែ អ្នកគួរតែចង់ដូចគេដោយរុញខ្លួនឯងទៅរកបំណុលនោះទេ។
២)អ្នកអនុញ្ញាតឲ្យអារម្មណ៍គ្រប់គ្រងអ្នក៖ អារម្មណ៍របស់យើងអាចធ្វើឲ្យយើងរីករាយហើយក៏អាចនាំយកទុក្ខផងដែរ។ តើអារម្មណ៍មិនល្អនាំផលអាក្រក់ដល់អ្នកដោយរបៀបណា? ឧទាហរណ៍ថា៖ ការចាយលុយតាមអារម្មណ៍របស់អ្នកនឹងនាំបញ្ហាដល់អ្នក អ្នកអាចជំពាក់លុយគេ ហើយខ្ចីលុយគេដោយគ្មានលទ្ធភាពសង។
៣) ពន្យារពេល៖ គ្មាននរណាម្នាក់មករៀបចំបញ្ហាហិរញ្ញវត្ថុឲ្យអ្នកនោះទេ។ ប្រសិនជាអ្នកនៅតែមិនរៀបចំនិងបន្តពន្យារពេល អ្នកនៅមានបញ្ហានៅពេលដែលអ្នកត្រូវលុយជាបន្ទាន់។ ឥឡូវនេះជាពេលដែលអ្នកត្រូវគិត។
៤)អ្នកឲ្យគេខ្ចីលុយ៖ ប្រសិនជាអ្នកសម្រេចចិត្តខ្ចីលុយដល់អ្នកដទៃ អ្នកត្រូវត្រៀមចិត្តថាអ្នកនឹងមិនអាចទទួលលុយនោះមកវិញដែរ។ ភាគច្រើន មនុស្សមិនដែលសងនោះទេ។ ទោះបីជាសង ក៏មិនគ្រប់ចំនួនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរឲ្យលុយគេខ្ចីរហូតនោះដែរ។ ត្រូវមានកំណត់៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.cheatsheet.com