តើ​ធ្វើ​យ៉ាង​ណា​ដើម្បី ​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច ​និង​ តក់​ស្លុត​ដែល​អ្នក​ធ្លាប់​តែ​មាន​ជា​រឿយ​ៗ​នោះ​?​



មាន​មនុស្ស​ជា​ច្រើន​ណាស់​ដែល​មាន​បទពិសោធន៍​ ភ័យ​តក់​ស្លុត​នឹង​ហេតុការណ៍​នានា ដែល​វា​បណ្ដាល​ឲ្យ​ពួក​គេ​ស្លុត​ ហើយ​បាត់បង់​ស្មារតី ជា​រឿយ​ៗ។ តែ​ពេល​​នេះ បើ​អ្នក​​ដឹង​ពី​វិធីសាស្ត្រ​ដែល​អាច​ជួយ​អ្នក​​ កុំ​ឲ្យ​ឧស្សាហ៍​ភ័យ​តក់​ស្លុត​​ទៀត អ្នក​នឹង​លែង​មាន​បញ្ហា​ទៀត​ហើយ​។ ក្នុង​នោះ​មាន​៖

១) ពេល​អ្នក​ភ័យ អ្នក​ត្រូវ​ផ្ដោត​លើ​ ការ​ដក​ដង្ហើម​របស់​អ្នក ព្រោះ​ថា​វា​នឹង​ជួយ​ឲ្យ​អ្នក​ធូរ​ស្រាល​អារម្មណ៍​បាន​មួយ​ចំនួន​ធំ ហើយ​អាច​ដើរ​ចូល​ទៅ​​ហេតុការណ៍​ដែល​អ្នក​បាន​ជួប​នោះ​បាន​។

២) ត្រូវ​​គិត​តែ​ពី​ពេល​បច្ចុប្បន្ន​ទៅ​បាន​ហើយ ព្រោះ​ថា​ការ​គិត​​ឬ​ទាយ​ពី​អតីតកាល​ វា​គ្រាន់​តែ​ជា​ការ​គិត​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ភ័យ​លើស​ដើម​ប៉ុណ្ណោះ។

៣) គ្រប់គ្រងការ​ភិតភ័យ និង​អារម្មណ៍​ស្មុគស្មាញ​អ្នក​ឲ្យ​បាន​ល្អ ហើយ​គួរ​បង្វែរ​ធ្វើ​រឿង​ ផ្សេង​ៗ​វិញ​ដូច​ជា​ ហាត់​ប្រាណ អាន​សៀវ​ភៅ​ ​និង មើល​ ទូរទស្សន៍​ជាដើម​។

៤) គួរ​ប្រាប់​ឲ្យ​មនុស្ស​ជិតស្និទ្ធ​ ឬ​មិត្ត​អ្នក​បាន​ដឹង ថា​អ្នក​ភ័យ​ខ្លាច នឹង​អ្វី​​ខ្លះ​ព្រោះ​ពួក​គេ​អាច​ជួយ​អ្នក​​ក្នុង​ពេល​​អ្នក​ជួប​ប្រទះ​នឹង​រឿង​អស់​ទាំង​នោះ។

៥) ត្រូវ​ចាំ​ថា អ្នក​មិន​មែន​នៅ​តែ​ម្នាក់​ឯង​ឡើយ ហើយ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​គេ​ភ័យ​តក់​ស្លុត​ដូច​អ្នក ហើយ​ក៏​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ រង់ចាំ​ជួយ​អ្នក​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow

X
5s