តើធ្វើយ៉ាងណា ដើម្បីបញ្ឈប់ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃទៀត?
មនុស្យម្នាក់ៗគឺពិតជាពិបាកបញ្ឈប់ការប្រៀបធៀបខ្លួនឯងទៅ នឹងមនុស្សជុំវិញខ្លួនណាស់។ តែបើអ្នកកាន់តែ ប្រៀបធៀប ស៊ីជម្រៅទៅគ្រប់ពេលនោះ អ្នកអាចបែកគំនិតធ្វើអ្វីមិនល្អ ដោយសារតែចង់ដូចគេនោះឯង។ តើគួរធ្វើយ៉ាងណា កុំឲ្យចេះតែចង់ប្រៀបធៀបនឹងអ្នកដទៃទៀត?
១) ត្រូវចេះស្រឡាញ់នឹងគោរពខ្លួនឯងសិន៖ មានតែអ្នកទេ ជាអ្នកកំណត់នឹងឲ្យតម្លៃលើខ្លួនឯងបាន។ បើអ្នកឲ្យតម្លៃខ្លួនឯងតិចជាងអ្នកដទៃ។ អ្នកមិនងាយនឹងឈប់ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ ទេ តែបើអ្នកឲ្យតម្លៃខ្លួនឯងច្រើន ទោះបីអ្នកដទៃ មានឬល្អលើស លុបយ៉ាងណាក្ដី ក៏អ្នកមិនទៅឈឺក្បាលដែរ។
២) ផ្ដោតតែអ្វីដែលអ្នកមានទៅបានហើយ៖ បើអ្នកចាប់ផ្ដើមសប្បាយចិត្តហើយត្រេកអរនឹងអ្វីដែលអ្នកមានហើយនោះ អ្នកនឹងលែងចាប់អារម្មណ៍ពីអ្នកដទៃ ហើយ។
៣) គិតថាជីវិតអ្នកគឺអ្នកជាអ្នកគ្រប់គ្រងមិនមែនអ្នកដទៃទេ៖ អ្នកត្រូវគិតថា ជីវិតអ្នក គឺអ្នកជាអ្នកគ្រប់គ្រង។ បែបនេះហើយ ការប្រៀបធៀបទៅនឹងអ្នកដទៃ គឺវាមិនត្រឹមត្រូវឡើយ។
៤) ជំនួសគំនិតអវិជ្ជមាន ដោយគំនិតវិជ្ជមានវិញ៖ ពេលអ្នកប្រៀបធៀបខ្លួនឯងទៅនឹងនរណាម្នាក់ អ្នកតែងថាខ្លួនឯងអាក្រក់បែបនេះឬក៏បែបនោះ។ តែជំនួសដោយការគិតអាក្រក់លើខ្លួន អ្នកគួរលើកឡើងផងថា អ្នកក៏មានចំណុចខ្លាំងដ៏គួរឲ្យមោទនភាពលើដែរ។
៥) ប្រណាំងប្រជែងជាមួយខ្លួនឯង៖ កីឡាករ និងមនុស្សជោគជ័យជាច្រើន បានបង្ហាញថា« ភាពជោគជ័យដែលគេមានមក គឺសុទ្ធតែកើតឡើងពីការប្រកួតប្រជែងនឹងខ្លួនឯងនេះហើយ។»
៦) គោរពអ្នកដទៃ ជៀស ជាងទៅច្រណែនគេ៖ បើអ្នកមានមិត្ត ឬក៏អ្នកស្គាល់ អ្នកណាដែលមានសមត្ថភាពលើសអ្នក ចូរកុំច្រណែនគេ ហើយអ្នកគួរគិតថា គេជាបណ្ដាញមួយសម្រាប់ជួយអ្នកឲ្យជោគជ័យដែរហើយ។ ជំនួសដោយការច្រណែនឈ្នានីសនឹងភាពជោគជ័យគេ អ្នកគួរប្រើភាពជោគជ័យទាំងនោះ មកក្លាយជាប្រយោជន៍អ្នកវិញទើបល្អ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack