ហេតុអ្វីបានជា ទំនួលខុសត្រូវ ជាចំណុចកំណត់ពីភាពជោគជ័យរបស់អ្នក?
ទស្សនៈនេះច្បាស់ណាស់អ្វីៗគឺចាប់ផ្តើមនិងបញ្ចប់ដោយអ្នក គឺ«ទំនួលខុសត្រូវរបស់អ្នក»។ ប៉ុន្តែ វាពិតជាពិបាកក្នុងការអនុវត្តក្នុងជីវិត។ ភាពជោគជ័យអាស្រ័យទៅលើទំនួលខុសត្រូវផ្ទាល់ខ្លួន ពីព្រោះថាគ្មាននរណាម្នាក់មានចំណង់ចង់ជោគជ័យជាងខ្លួនអ្នកនោះទេ។ ទោះបីជាអ្នកត្រូវការជំនួយពីអ្នកដទៃ ប៉ុន្តែផ្លូវទៅលើភាពជោគជ័យអ្នកត្រូវដើរដោយខ្លួនឯង។ ដើម្បីជោគជ័យបាន អ្នកត្រូវមានការទំនួលខុសត្រូវដូចខាងក្រោម៖
១) ការសម្រេចចិត្ត៖ មុនពេលអ្នកធ្វើអ្វីមួយ អ្នកត្រូវធ្វើការសម្រេចចិត្តជាមុនសិន។ ហើយការសម្រេចដោយមានការទំនួលខុសត្រូវក្នុងជីវិតពិតជាលំបាក។ អ្នកមិនត្រឹមតែប្រាប់ខ្លួនឯងនូវអ្វីដែលអ្នកធ្វើនោះទេ អ្នកមិនអាចបន្ទោសអ្នកដទៃចំពោះស្ថានភាពខ្លួនឯងទៀតផង។ ប៉ុន្តែបើអ្នកមានទំនួលខុសត្រូវចំពោះការសម្រេចចិត្តវិញ ទោះបីជាលទ្ធផលបែបណាក៏អ្នកមិនបន្ទោសអ្នកដទៃ ហើយនេះគឺជាដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។
២) កំណត់ព្រំដែន៖ ភាពជោគជ័យមានន័យថារៀនសម្របទៅនឹងស្ថានភាព។ អ្នកត្រូវដឹងច្បាស់ពីពេលវេលានិងថាមពលដែលអ្នកមានហើយវាអាចជំរុញអ្នកទៅលើភាពជោគជ័យដោយរបៀបណា។ ម៉្យាងវិញទៀត អ្នកត្រូវដឹងថាអ្វីដែលអាចរំខានដល់អ្នកនិងវិធីសម្រាប់ជៀសវាង។ កំណត់ព្រំដែនឲ្យច្បាស់លាស់និងសម្របខ្លួនឯងតាមស្ថានភាពជាក់ស្ដែង។
៣) ត្រូវដឹងថាទិសដៅរបស់អ្នកអាចផ្លាស់ប្តូរ៖ ទោះបីជាផ្លូវទៅលើភាពជោគជ័យអាចផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែង។ ដូច្នេះហើយវាមានសារៈសំខាន់ក្នុងការដឹងហេតុអ្វីបានជាអ្នកធ្វើវា។ ភាពជោគជ័យមិនមែនវាស់ដោយចំនួនលុយដែលអ្នករកនោះទេ។ ភាពជោគជ័យគឹជាអ្វីដែលមានអារម្មណ៍ ពោលគឺថាអ្នកមានអារម្មណ៍សប្បាយក្រោយអ្នកសម្រេចអ្វីមួយ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com