ហេតុផល​៣​យ៉ាង​ដែល​បង្ហាញ​ថា​ទូរស័ព្ទ​ស្មាតហ្វូនធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ខ្ជិល​



មនុស្ស​ជា​ច្រើន​ពឹង​ផ្អែក​ជា​ខ្លាំង​ទៅ​លើ​ទូរស័ព្ទស្មាតហ្វូន​​សម្រាប់​កិច្ច​ការ​មួយ​ចំនួន។ តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ពឹង​ផ្អែក​លើ​ទូរស័ព្ទ​​​ជា​ជាង​ខួរ​ក្បាល​របស់​ពួក​គេ? ការ​ពឹង​លើ​ទូរស័ព្ទ​​ខ្លាំង​ពេក​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ល្ងង់៖

១) GPS ប៉ះពាល់​ដល់​ការ​ចង​ចាំ៖ អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ប៉ះពាល់​របស់​ទូរស័ព្ទ​។ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា៖ GPS ​កាត់​បន្ថយ​ Hippocampus។ ហើយ​ Hippocampus​ជា​ផ្នែក​មួយ​នៃ​ខួរ​ក្បាល​ ហើយ​មនុស្ស​ពឹង​លើ​ ​ទូរស័ព្ទ​​សម្រាប់​ការ​ចង​ចាំ។

២) ​ទូរស័ព្ទ​ធ្វើ​ការ​ឲ្យ​មនុស្ស​៖ មនុស្ស​បាន​បង្កើត​កម្មវិធី​លើ​ទូរស័ព្ទ សម្រាប់​ជួយ​ដល់​មនុស្ស​ក្នុង​គោល​បំណង​ផ្សេង​ៗ។ នៅ​ពេល​ដែល​​កម្មវិធី​លើ​ទូរស័ព្ទ​ជួយ​ដល់​មនុស្សកាន់តែច្រើន នោះមនុស្ស​កាន់​តែ​ខ្ជិល។

៣) កាត់​បន្ថយ​សភាវៈគតិ៖ ​​​កាល​ពី​មុន​​ រាល់​ពេល​ដែល​មនុស្ស​ឆ្ងល់ មនុស្ស​ប្រើ​ខួរ​ក្បាល​ដើម្បី​គិត។ ប៉ុន្តែ ឥឡូវ​គឺ​មិន​ដូច​ពី​មុន​នោះ​ទេ។ ​មនុស្ស​ពឹង​ផ្អែក​ជា​ខ្លាំង​ទៅ​លើទូរស័ព្ទ​។ រាល់ពេល​មាន​ចម្ងល់ មនុស្ស​ឆែក​ទូរស័ព្ទ​​ភ្លាម​ៗ ដោយ​មិន​ប្រើ​ខួរ​ក្បាល​គិត​ជា​មុន​នោះ​ទេ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org ​

X
5s