អ្នក​​និពន្ធ​ដ៏​ល្បី​ លោក​Nicholas Sparks ៖ «​​ស្រលាញ់​គេ​ហើយ គេ​​ស្រលាញ់​អ្នក​​វិញ​ គឺ​ជា​រឿង​​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​លោក​»​



«​​ស្រលាញ់​គេ​ហើយ គេ​​ស្រលាញ់អ្នក​វិញ​ គឺ​ជា​រឿង​​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​លោក​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Nicholas Sparks ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ប្រលោមលោក​ក៏​​ល្បី​នៅ​អាមេរិក​។ ​ក្នុង​ន័យ​នេះ​​លោក​ចង់​គូស​បញ្ជាក់​ថា ​​នៅ​ពេល​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​​បើ​គេ​ស្រលាញ់​អ្នក​វិញ​ គឺ​រឹត​តែ​​​ល្អ ​និង មាន​តម្លៃ​ខ្លាំង​បំផុត​។

​​​​បើ​គ្រាន់​តែ​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ តែ​គេ​មិន​ចាប់​អារម្មណ៍​ឬ ​មិន​ស្រលាញ់​វិញ​​ វា​នឹង​ធ្វើ​ឲ្យ​មាន​រឿង​សោកសៅ​កើត​​ឡើង​ ព្រោះ​ថា សេចក្ដី​ស្រលាញ់​មួយ​នេះ​គឺ​មាន​តែ​​ម្ខាង​ ដោយ​នឹក​គេ​ក៏​តែ​ម្នាក់​ឯង​ ​បារម្ភ​​ពី​គេ​​ក៏​តែ​ម្នាក់​ឯង​ ​ពោល​គឺ​អ្វីៗ​​គិត​តែ​ម្នាក់​សុទ្ធ​តែ​ម្តង។​ អ៊ីចឹង​​ហើយ​វា​គ្មាន​ថ្ងៃ​មាន​សេចក្ដី​សុខ​នោះ​ឡើយ​ ដរាប​ណា​គេ​មិន​ស្រឡាញ់​វិញ​។ ​ប៉ុន្តែ​បើ​មនុស្ស​ដែល​អ្នក​ស្រលាញ់​នោះ​​គេ​ចាប់​អារម្មណ៍​​ និង ស្រលាញ់​អ្នក​វិញ​ដែរ នោះ​ហើយ​ជា​រឿង​ដ៏​អស្ចារ្យ​រក​អ្វី​ប្រៀប​មិន​បាន​។ ​​អ៊ីចឹង​ហើយ​បាន​ជា​​ លោក Nicholas Sparks​លើក​ឡើង​បែប​នេះ​។ យ៉ាង​ណា​ក៏​ដោយ បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ស្រលាញ់​គេ​តែ​ម្នាក់​ឯង​ គឺ​ត្រូវ​ព្យាយាម​​ដក​ខ្លួន​ចេញ​ឲ្យ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ ​ជា​ពិសេស​នៅ​ពេល​ដែលគេ​មាន​​មនុស្ស​ជា​ទី​ស្រលាញ់​រួច​ទៅ​ហើយ​៕​

​ដោយ​៖ រតនា ​វិចិត្រ​ ​​​​

X
5s