ប្រយោគ​ទាំង​៥​ឃ្លា​នេះ ​មាតាបិតា​គួរ​បង្រៀន​កូន​ឲ្យ​ដឹង​ពី​តូច​ទៅដើម្បី​ឱ្យ​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ល្អ!​



ក្នុង​សម័យ​ទំនើប​នេះ​ មាតាបិតា​គឺ​ពិត​ជា​មមាញឹក​ណាស់ ​ក្នុង​ការ​លើក​​កម្ពស់​កូន​ៗ ហើយ​ដឹក​នាំ​គេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​មួយ​បាន​។ ហេតុ​នេះ​ហើយ​ អ្នក​គួរ​តែ​ដឹង​ថា មាន​ពាក្យ​ពេចន៍​​ អ្វី​ខ្លះ​ទៅ​ដែល​មាតា​បិតា​គួរ​យក​ទៅ​ទូន្មាន​អប់​រំ​កូន​ៗ របស់​ខ្លួន​នោះ​?

១) តែង​ជួយ​គេ​តាម​តែ​អាច​ធ្វើ​ទៅ​តាម​៖ ការ​ចេះ​ជួយ​អ្នក​ដទៃ នេះ វា​នឹង​បង្រៀន​កូន​អ្នក​ ឲ្យ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចិត្ត​ល្អ ហើយ​ចេះ​ជួយ​គេ​តាំង​ពី​តូច​តែ​ម្ដង។​ បង្រៀន​កូន​អ្នក​ ​ឲ្យ​ជួយ​អ្នក​ដទៃ គឺ​ពិត​ជា​សំខាន់ ហើយ​ វា​មាន​តម្លៃ​ជាង​ការ​ទទួល​របស់​ពី​អ្នក​ដទៃ ។

២) ត្រូវ​គោរព​អ្វី​ក៏​ដោយ​​កើត​ឡើង​ក្នុង​ជីវិត​ មិន​ថា​តូច​ឬ​ធំ​នោះ​ទេ​ ៖ អ្នក​សំណាង​ណាស់ ដែល​បាន​កើត​មក​ក្នុង​លោក​នេះ ហេតុ​នេះ​អ្នក​គួរ​បង្រៀន​កូន​ៗ ឲ្យ​ចេះ​ឲ្យ​តម្លៃ​អ្វី​ក៏​ដោយ​ដែល​គេ​កំពុង​មាន​ មិន​ថា​របស់​នោះ​តូច​ឬ​ធំ​​យ៉ាង​ណា​នោះ​ទេ។

៣) ចេះ​គោរព​អ្នក​ដទៃ ទោះ​បី​អ្នក​មិន​​យល់​ស្រប​ជាមួយ​គេ​ក្ដី​៖ បង្រៀន​កូន​ៗ​របស់​អ្នក​ឲ្យ ​ គោរព​អ្នក​ដទៃ ដោយ​ចិត្ត​ស្មោះ ទោះ​បី​ជា​ពួក​គេ​មិន​ត្រូវ​គ្នា​ ឬ​មួយ​ធ្លាប់​មាន​បញ្ហា​ជាមួយ​គ្នា​ក្ដី។

៤) ត្រូវ​ដើរ​តាម​បេះដូង​របស់​អ្នក​៖ បើ​អ្នក​មិន​​ដើរ​តាម​បេះ​ដូង​របស់​អ្នក​ទេ នោះ​អ្នក​នឹង​ក្លាយ​ជា​​មនុស្ស​ដែល​ប្រឆាំង​នឹង​ព្រលឹង​របស់​ខ្លួន​ ។​ អ្នក​គួរ​បង្រៀន​ពួក​គេ កុំ​ឲ្យ​ជឿ​លើ​អ្វី​ដែល​កើត​ឡើង​ក្នុង​ពិភពលោក​នេះ​ឲ្យ​សោះ អ្វី​ដែល​អ្នក​គួរ​ជឿ គឺ​មាន​តែ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​។

៥) កុំ​អនុញ្ញាត​ឲ្យ​​អ្នក​ដទៃ​ឆក់​យក​ការ​សប្បាយ​របស់​អ្នក​អី​៖ ត្រូវ​​ដឹង​ថា​លើ​លោក​នេះ គឺ​មាន​មនុស្ស​ល្អ​និង​អាក្រក់​ ដូច​នេះ​អ្នក​ត្រូវ​រៀន​ប្រយ័ត្ន​និង​រៀន​ឆ្លាត​ខ្លួន​ឯង​។ អ្នក​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​ក្នុង​ជីវិត​អ្នក​ រួច​ឆក់​យក​ភាព​សប្បាយ​រីករាយ​ចេះ​ពី​អ្នក​បាន​ទេ៕

ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org

X
5s