បើចង់បានជីវិតរស់នៅស្រួលពេក ផលវិបាកទាំងនេះនឹងកើតមានលើអ្នកមិនខាន
មនុស្សម្នាក់ៗតែងចង់បានជីវិតរស់នៅស្រួល ដោយសារតែប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃ ។ អ្នកឃើញគេរស់ស្រួល ទើបចង់បានជីវិតមួយរស់ស្រួលដូចគេ។ តែអ្នកមិនដឹងឡើយ ថាការរស់ស្រួល វាមានផលវិបាកច្រើនណាស់សម្រាប់ទៅថ្ងៃមុខ។ តើមានអ្វីខ្លះ?
១) វាបង្កើតសម្ពាធសម្រាប់អ្នក៖ ពេលខ្លះជីវិតអាចដើរទៅមុខបានលុះត្រាអ្នក ខិតខំនិងតស៊ូខ្លាំងបន្តិច។ ដូចជាអ្នកឡើងភ្នំ ដែរ ពេលខ្លះបើអ្នកមិនប្រឹងឡើងលើថ្មធំៗនៅខាងមុខទេ អ្នកមិនអាចដើរទៅមុខទៀតបានឡើយ ហើយមានតែថយក្រោយទៅវិញជាមិនខាន។ ដូច ការចង់បានជីវិតស្រួល វានឹងនាំឲ្យអ្នកមានសម្ពាធចំពោះខ្លួនឯង ដោយសារតែពេលខ្លះអ្នកគួរតែតស៊ូទៅមុខ តែចិត្តមួយទៀតមិនចង់ឲ្យខ្លួនឯងលំបាកទៅវិញ។
២) បើអ្នកចង់បានជីវិតស្រួល អ្នកនឹងលែងអភិវឌ្ឍខ្លួនបានហើយ ៖ បើអ្នកព្យាយាមកាត់បន្ថយ ការប្រកួតប្រជែងនិងតស៊ូក្នុងជីវិតហើយនោះ អ្នកនឹងលែងបានអភិវឌ្ឍខ្លួនទៅមុខជារៀងរហូត ហើយអ្នកអាចទុកត្រឹមអ្វីដែលអ្នកមានបច្ចុប្បន្នប៉ុណ្ណោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack. Org