​ចំណុច​សំខាន់​៣​យ៉ាងក្នុងជីវិត​ដែល​​អ្នក​ត្រូវ​រៀន​ឲ្យ​ចេះ​ ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​



ក្នុង​ឆាក​ជីវិត​របស់​យើង យើង​មិន​គួរ​មាន​វិប្បដិសារី​ច្រើន​ពេក​ទេ។ ប៉ុន្តែ វា​ក៏​មាន​​ពេល​វេលា​ជា​ច្រើន​លើក​ដែរ ដែលយើង​​និយាយថា ​ប្រសិន​ជា​យើង​ដឹង​មុន​នេះ​បន្តិច មិនដឹងល្អយ៉ាងណាទេ។ ហើយ​ក៏​ជា​ច្រើន​លើក​ច្រើន​សារ​ដែល​យើង​មិន​ខ្វល់​អ្វី​សោះ​រហូត​ដល់​រឿង​អាក្រក់​កើត​ឡើង។ ខាង​ក្រោម​នេះ​ជា​មេរៀន​ជីវិត​សំខាន់​ៗ​ដែល​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​អ្នក៖

១) រស់​នៅ​ក្នុងពេល​បច្ចុប្បន្ន៖ យើង​ចំណាយ​ពេល​ជា​ច្រើន​​ចង់​កែ​សម្រួល​អតីតកាល​និង​គិត​ពី​អនាគត ប៉ុន្តែ​យើង​បែរ​ជា​ភ្លេច​បច្ចុប្បន្ន​កាល​ទៅ​វិញ។ បច្ចុប្បន្ន​កាល​​គឺ​ជា​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​នា​ពេល​បច្ចុប្បន្ន​។ ភាព​រីករាយ​ក៏​អាច​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​​ផង​ដែរ ពី​ព្រោះ​ថា​អតីតកាល​បាន​កន្លង​ផុត​ទៅ​ហើយ​អនាគត​មិន​ទាន់​មក​ដល់។

២) កុំ​កំណត់​ជីវិត​របស់​អ្នក​ដោយ​គិត​អ្វី​ល្អ​ឬ​មិន​ល្អ៖ សង្គម​ឬ​ការ​រំពឹង​ទុក​របស់​គ្រួសារ​អាច​ធ្វើ​ឲ្យ​យើង​គិត​ថា​​យើង​គួរ​រឿង​នេះ​ឬ​យើង​មិន​គួរ​រឿង​នោះ។ ឧទាហរណ៍​ថា៖ អ្នក​គួរ​បន្ត​ទៅ​សាកលវិទ្យាល័យ។ អ្នក​គួរ​តែ​ចាប់​ផ្តើម​ជំនួញ​ប្រសិន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន។ ការ​រស់​នៅ​ជីវិត​តាម​បែប​ដែល​អ្នក​ចង់​បាន​ទើប​នាំ​យក​នូវ​ភាព​រីករាយ​ដល់​អ្នក​បាន។

៣) ហ៊ាន​ប្រឈម​មុខ​នឹង​ភាព​ភ័យ​ខ្លាច៖​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​ភាព​ភាព​ភ័យ​ខ្លាច។ ប៉ុន្តែ​ ប្រសិន​ជា​អ្នក​​ខ្លាំង​ អ្នក​ត្រូវ​តែ​ហ៊ាន​ប្រឈម​មុខ​នឹង​ភាព​ភ័យ​ខ្លាច​ឲ្យ​បាន​ច្រើន​។ អារម្មណ៍​ក្រោយ​ពេល​ដែល​អ្នក​ជម្នះ​ភាព​ភ័យ​ខ្លាច​គឺ​ពិត​​ជា​អស្ចារ្យ មិន​មែន​​រៀបរាប់​បាន​ឡើយ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s