​​អ្នក​ប្រាជ្ញ​ចិន​ ខុង​ ​ជឺ​៖ «ត្រូវ​រៀន​អំពី​​អតីត​កាល ​ប្រសិន​បើ​អ្នក​ចង់​កំណត់​អំពី​អនាគត​»​



«ត្រូវ​រៀន​អំពី​​អតីត​កាល ​ប្រសិន​បើ​អ្នក​ចង់​កំណត់​អំពី​អនាគត​»។ នេះ​ជា​គតិ​របស់​លោក​ខុង​ ​ជឺ​ ដែល​ជា​អ្នក​ប្រាជ្ញ​របស់​ចិន​​ក្នុង​សម័យ​បុរាណ​។​ ក្នុង​ន័យ​នេះ ​លោក​ចង់​ឲ្យ​មនុស្ស​គ្រប់រូប​ ត្រូវ​ចេះ​រៀន​សូត្រ​ពី​អតីត​កាល​របស់​ខ្លួន ​​ពោល​គឺ​អ្វី​ដែល​បាន​ធ្វើ​កន្លង​មក​ ​ដែល​មាន​ទាំង​ខុស​ និង ​ត្រូវ​​។

​​​ការ​រៀន​សូត្រ​ពី​អតីត​​នឹង​ជួយ​ឲ្យ​អ្នក​ ​​មាន​ការ​ត្រៀម​ខ្លួន​គ្រប់គ្រាន់​​ក្នុង​ការ​​សម្រេច​លទ្ធផល​ណា​មួយ​នៅ​​ពេល​អនាគត​ ព្រោះ​ថា​កាល​ពី​មុន​នោះ ​យើង​បាន​ធ្វើ​រឿង​ជាច្រើន​ទាំង​បរាជ័យ​ ​និង​ជោគជ័យ​។ មនុស្ស​ជាច្រើន​​ ​មិន​សូវ​ខ្វល់​ ឬ រៀន​សូត្រ​ពី​អតីត​កាល​នោះ​ទេ​ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​នៃ​ភាព​បរាជ័យ​កើត​ឡើង​ដដែលៗ​​។​​

អ៊ីចឹង​ហើយ​ត្រូវ​រៀន​ ​បើ​បរាជ័យ​ គឺ​ហេតុ​អ្វី​បាន​បរាជ័យ​ ហើយ​គួរ​ជៀសវាង​វា​ឲ្យ​កុំ​កើត​ឡើង​នៅ​ពេល​ក្រោយ​យ៉ាង​ម៉េច ​ហើយ​ចំពោះ​ភាព​ជោគជ័យ​វិញ​ក៏​ត្រូវ​រៀន​ដែរ ពោល​គឺ​ហេតុ​អ្វី​បាន​ជោគជ័យ ​​ហើយ​អាច​​ធ្វើ​វា​ឲ្យ​ជោគជ័យ​ ឬ ​ល្អ​ជាង​នេះ​ដោយ​វិធី​ណា​។

​ដោយ៖ រតនា​ ​វិចិត្រ

X
5s