តម្លៃ​ប្រេង​ឥន្ធនៈ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២១ កុម្ភៈ ​ឡើងបន្តិច​​​​



យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​ស្ដី​ពី​តម្លៃ​ប្រេង​ឥន្ធនៈ​​លក់​រាយ​នៅ​តាម​ស្ថានីយ​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​​​ បាន​បង្ហាញ​ថា​ តម្លៃ​ប្រេង​សាំង​ស៊ុបពែរ​​ និង​ប្រេង​ម៉ាស៊ូត​ កើន​ឡើង​បន្តិច​បើ​ធៀប​នឹង​តម្លៃ​កាល​ពី​ចុង​ខែ​មករា។ ​ តម្លៃ​ដែល​ត្រូវ​ដាក់​លក់​រាយ​/លីត្រ​​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ ២១​កុម្ភៈ​ សម្រាប់​ប្រេង​​សាំង​ស៊ុបពែរ​ គឺ​ ៥,៨៥០​រៀល ប្រេង​សាំង​ធម្មតា​ ៣,៧៥០​រៀល​ និង​​ប្រេង​ម៉ាស៊ូត​ ៣,៤៥០​រៀល​។ បើ​ធៀប​នឹង​តម្លៃ​ពី​ថ្ងៃ​ទី​១ កុម្ភៈ  ដល់​ថ្ងៃ​ទី​ ១១​កុម្ភៈ​តម្លៃ​ប្រេង​សាំង​ស៊ុបពែរ​ និង​សាំង​ធម្មតា​គឺ​គ្មាន​ការ​ប្រែប្រួល​ទេ​​ តែ​ប្រែ​ប្រួល​តម្លៃ​ប្រេង​ម៉ាស៊ូត​គឺ​ឡើង ៥០​រៀល។  ដោយ​ឡែក​បើ​ធៀប​នឹង​តម្លៃ​កាល​ពី​ចុង​ខែ​មករា​ គឺ​តម្លៃ​ប្រេង​សាំង​ស៊ុបពែរ​កើន​ឡើង ៥០​រៀល។ [caption id="attachment_32339" align="aligncenter" width="670"] តម្លៃ​ប្រេង​ឥន្ធនៈ​លក់​រាយ​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ដល់​ថ្ងៃ​ទី​ ២១​កុម្ភៈ​[/caption] [caption id="attachment_32340" align="aligncenter" width="670"] តម្លៃ​ប្រេង​ឥន្ធនៈ​លក់​រាយ​ពី​ថ្ងៃ​ទី២ កុម្ភៈ ដល់​ថ្ងៃ​ទី​ ១១​កុម្ភៈ​[/caption] [caption id="attachment_32341" align="aligncenter" width="670"] តម្លៃ​ប្រេង​ឥន្ធនៈ​លក់​រាយ​ពី​ថ្ងៃ​ទី​២២ មករា​ ដល់​ថ្ងៃ​ទី​ ១​ កុម្ភៈ​[/caption]  
X
5s