បើមិនចង់ឲ្យបុគ្គលិកថ្នាក់ក្រោមនិយាយដើមទេ អ្នកដឹកនាំគួរគេចឲ្យផុតពីកំហុសទាំងនេះ
មនុស្សភាគច្រើនអាចនឹងយល់ស្របថាការងារជាអ្នកដឹកនាំអាចជាការងារដ៏ឯកាមួយ ដោយសារតែមានពេលជាច្រើនលើក អ្នកមិនអាចចែករំលែកព័ត៌មានទៅអ្នកដទៃបាន។ អ្នកដឹកនាំល្អមិនមែនកើតឡើងដោយឯកឯងនោះទេ។ វាទាមទារការអនុវត្តជាច្រើន។ ខាងក្រោមនេះជាកំហុសដែលអ្នកដឹកនាំគួរតែជៀសវាង៖
១) មិនទទួលស្គាល់កំហុស៖ វាមានសារៈសំខាន់ដែលអ្នកត្រូវដឹងថាកំហុសគ្រាន់តែផ្នែកមួយនៃដំណើរជីវិតរបស់អ្នកដឹកនាំតែប៉ុណ្ណោះ។ កំហុសមិនត្រឹមតែប៉ះពាល់ដល់កេរ្តិ៍ឈ្មោះថែមទាំងភាពជោគជ័យទៀតផង។ ដូច្នេះហើយ អ្នកដឹកនាំត្រូវចេះរៀនពីកំហុស។
២) មិនចេះគ្រប់គ្រងខ្លួនឯង៖ អ្នកដែលមិនចេះគ្រប់គ្រងកំហឹងខ្លួនឯងនឹងមានលទ្ធផលរយៈពេលវែង។ អ្នកអាចនឹងបាត់បង់ការគោរពដែលអ្នកដទៃមានចំពោះអ្នក។
៣) មិនមានគោលដៅច្បាស់លាស់៖ អ្នកដឹកនាំត្រូវមានគោលដៅដ៏ច្បាស់លាស់មួយ ហើយគោលដៅនោះត្រូវមានពេលវេលាច្បាស់លាស់ និង វិធានការច្បាស់លាស់។ល។
៤) មិនចេះចាត់ចែងកិច្ចការ៖ ទោះបីជាអ្នកដឹកនាំមានសមត្ថភាពក្នុងការធ្វើកិច្ចការក៏ដោយ ប៉ុន្តែវាមិនមែនជាភារកិច្ចរបស់អ្នកដឹកនាំឡើយ។ អ្នកដឹកនាំល្អត្រូវចេះដាក់កិច្ចការទៅកាន់មនុស្សដែលត្រូវជំនាញ ទើបធ្វើឲ្យលទ្ធផលការងារទទួលបានផលវិជ្ជមាន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org