​មហាសេដ្ឋី​ចិន​លោក​ ​Jack Ma​៖ ​​​«​គោលការណ៍​ពីរ​យ៉ាង ដែល​ធ្វើឲ្យ​មនុស្ស​ជោគជ័យ​​»​



​​​មហាសេដ្ឋី​លំដាប់​កំពូល​របស់​ចិន​​លោក​ ​Jack Ma​បាន​និយាយ​ថា ​​​លោក​ជឿជាក់​លើ​គោលការណ៍​សំខាន់​ពីរ​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជោគជ័យ​​​ពោល​គឺ​«ទី១​ឥរិយាបថ​​របស់​អ្នក​គឺ​សំខាន់​ជាង​​សមត្ថភាព​របស់​អ្នក ​​ហើយ​​ការ​សម្រេច​ចិត្ត​របស់​អ្នក​គឺ​​​ក៏​​សំខាន់​ជាងសមត្ថភាពរបស់​អ្នក​ផង​ដែរ​»។ ​​​លោក​ ​Jack Ma​​បាន​លើក​ឡើង​ថា ​មនុស្ស​ដែល​លោក​ជួល​មក​ធ្វើ​ការ​ដែល​ដំបូង​​គិតថា ​​​មិន​សូវ​មាន​សមត្ថភាព​នោះ ​គឺ​បច្ចុប្បន្ន​សុទ្ធតែ​មាន​តួនាទី​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រុមហ៊ុន ប៉ុន្តែ​​​បុគ្គលិក​ដែល​លោក​ផ្ទាល់​មើល​ឃើញ​​​ពី​សមត្ថភាព​​​ដ៏អស្ចារ្យនោះ​គឺ​សុទ្ធតែ​រត់ចោល​​នៅ​ពេល​មាន​បញ្ហា​ស្មុគស្មាញកើតឡើង។ ​ដូច្នេះ​ហើយ​ សមត្ថភាព​តែ​ម្យ៉ាង​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​ គឺ​អ្នក​ត្រូវ​​មាន​ឥរិយាបថ​ល្អ​ក្នុង​ការ​ធ្វើការ​ ​មាន​​​​​ការ​តស៊ូ​ និង មាន​ភាព​អំណត់​​មិន​ថា​ មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ​គឺ​ត្រូវ​តែ​ជម្នះ​ឲ្យ​បាន​។​ ចំពោះ​ការ​សម្រេច​ចិត្ត​វិញ ​គឺ​សំខាន់​មិន​ចាញ់​​ឥរិយាបថ​នោះ​ឡើយ​ ពោល​គឺ​សំខាន់​ជាង​ សមត្ថភាព​ទៅ​ទៀត​ ព្រោះ​ថា បើ​មាន​សមត្ថភាព​ល្អ​ក៏​ដោយ​តែ​បើ​ខ្សោយ​ខាង​ការ​សម្រេច​នោះ ​​មិន​អាច​ធ្វើ​ការ​ធំ​បាន​ឡើយ​ ព្រោះ​មិន​ហ៊ាន​អារកាត់​៕ ​ដោយ​៖ រតនា​ ​វិចិត្រ​
X
5s