Shahrukh Khan ​តារា​ភាពយន្ត​​កំពូល​​​​ឥណ្ឌា៖​ «​​វិប្បដិសារី​​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​នោះ ​គឺ​នៅ​​ពេល​ដែល​​កាន់​តែ​ល្បី​ ​ខ្ញុំ​កាន់​តែ​នឹក​ម្ដាយ​​ខ្ញុំខ្លាំង»​



«​​វិប្បដិសារី​​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​នោះ ​គឺ​នៅ​​ពេល​ដែល​​កាន់​តែ​ល្បី​ ​ខ្ញុំ​កាន់​តែ​នឹក​ម្ដាយ​​ខ្ញុំខ្លាំង​។ នេះ​ជា​សម្ដី​របស់​លោក Shahrukh Khan ដែល​ជា​តារា​ភាព​យន្ត​Bollywood​របស់​ឥណ្ឌា​​ ​ដែល​​បាន​និយាយ​នៅ​ក្នុង​​ការ​ថ្លែង​សន្ទរកថា​នៅ​សាកលវិទ្យាល័យYale ​របស់​អាមេរិក​ ដោយ​រៀបរាប់​ពី​ជីវិត​ក៏​កម្សត់​របស់​ខ្លួន​មុន​ពេល​​ក្លាយ​ជា​តារាភាពយន្ត​ដ៏​ជោគជ័យ​ម្នាក់​។

Shahrukh Khan ​​បច្ចុប្បន្ន​មាន​វ័យ​៥១​ឆ្នាំ​​បាន​រៀបរាប់​ថា ​​​កាល​ពី​ក្មេង​​លោក​ឃើញ​តែ​ភាព​បរាជ័យ​រាប់​មិន​អស់​​ ​ព្រោះ​គ្រួសារ​របស់​លោក​គឺ​​មាន​ជីវភាព​លំបាក​ខ្លាំង​ ​ ​ដូច្នេះ​ហើយ​​ដោយសារតែ​​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​បន្ត​នៅ​ស្ថានភាព​ដ៏​ខ្មៅ​ងងឹត​បែប​នោះ​ហើយ ទើប​​ជំរុញ​ឲ្យ​មាន​ការ​ខិតខំ​ប្រែង​ប្រែង​ខ្លាំង​រហូត​ជោគជ័យ​ដល់​បច្ចុប្បន្ន​។ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា ​​ឈឺចាប់​ និង មាន​វិប្បដិសារី​បំផុត​ក្នុង​ជីវិត​នោះ​ដោយសារតែ​ ម្ដាយ​របស់​លោក​បាន​ស្លាប់​មុន​ពេល​ខ្លួន​ក្លាយ​ជា​តារា​ភាព​យន្ត​ដ៏​ល្បី​​នៅ​ឥណ្ឌា​ ​ដែល​មាន​ឱកាស​សម្ដែង​ដំបូង​ៗ​ដោយសារតែ​អ្នក​ដឹកនាំ​ខ្វះ​តួសម្ដែង​។ ​អ៊ីចឹង​ហើយ​ ​​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​​នៃ​​ភាព​ល្បីល្បាញ​របស់​លោក​ គឺ​តែង​ធ្វើ​ឲ្យ​លោក​នឹក​​ឃើញ​ទៅ​ដល់​ម្ដាយ​ ដែល​បាន​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​​តោក​យ៉ាក​ខ្លាំង ​​ហើយ​គ្មាន​ឱកាស​សោយសុខ​​នៅ​ពេល​​​តារា​ភាព​យន្ត​រូប​នេះ​ មាន​លុយ​​ ​និង​ ទ្រព្យ​ច្រើន​ និង ​ល្បីល្បាញ​ខ្លាំង​នៅ​ឥណ្ឌា​៕

ដោយ​៖ រតនា ​វិចិត្រ

X
5s