​គេហទំព័រ​៥​ ដែល​បង្រៀន​វគ្គ​ពិសេសៗ​​ដោយ​មិន​គិត​ថ្លៃ​!​



តើ​អ្នក​ចង់​សិក្សា​អ្វី​បន្ថែម​ខ្លះ​សម្រាប់​ឆ្នាំ​ថ្មី​? ពេល​ខ្លះ​អ្នក​អាច​មិន​សូវ​មាន​ពេល​ច្រើន ក្នុង​ការ​ស្វែង​រក​សាលា​រៀន​ និង​គ្រូ​ដែល​អ្នក​ពេញ​ចិត្ត។ តែ​ពេល​​នេះ អ្នក​អាច​​ស្វែង​រក​ចំណេះ​ដឹង​បាន​ដោយ​ខ្លួន​ឯង ហើយ​មិន​ចាំ​បាច់​ចំណាយ​ពេល​ទៅ​សាលា​ ហើយ​អស់​ថវិកា​ទៀត​ផង​ ដោយ​គ្រាន់​តែ​ស្គាល់​គេហទំព័រ​ទាំង​នេះ​៖ ១) Coursera គេហទំព័រ​នេះ​ ផ្ដល់​មុខវិជ្ជា​សិក្សា រហូត​ដល់​ទៅ ១​៥០០​​មុខ​ឯ​ណោះ ដែល​មុខវិជ្ជា​នោះ​គេ​ទទួល​បាន​មក​ពី សាកលវិទ្យាល័យ​ដៃ​គូ​ រហូត​ដល់​ទៅ​១៤៥​។ មុខវិជ្ជា​សិក្សា​ទាំង​នោះ រួម​មាន វីដេអូ និង​លំហាត់​តាម​អ៊ីនធឺណិត​ ​ផង​ដែរ។

២) Alison គេហទំព័រ​នេះ​គឺ​ស័ក្ដិសម​ណាស់​សម្រាប់​អ្នក​ ជំនួញ ដោយ​សារ​ពួក​គេ​បង្ហាញ​ពី​គន្លឹះ​រក​ស៊ី​ជា​ច្រើន​ ដក​ស្រង់​ពី​សៀវភៅ​របស់​​ពី​សហរដ្ឋអាមេរិក​​។ អ្នក​មិន​​បាច់​ភ័យ​នោះ​ឡើយ ព្រោះ​ពួក​គេ​មាន​ភាសា​ដល់​ទៅ ៣​សម្រាប់​ការ​សិក្សា​នោះ មាន​ដូច​ជា​បារាំង​ ​អង់គ្លេស និង​អាល្លឺម៉ង់។

៣) Academic Earth សារៈសំខាន់​នៃ​គេហទំព័រ​នេះ គឺ​ការ​បង្កើត​​ជា​តារាង​​មួយ​ ដេល​ក្នុង​នោះ​ផ្ដុំ​ទៅ​ដោយ​គ្រូ​បង្រៀន​ផ្សេង​ៗ គ្នា​ទៅ​តាម​មុខវិជ្ជា​នីមួយ​ៗ ។

៤) 99U គេហទំព័រ​​នេះ​​វា ដូច​ទៅ​នឹង​កម្មវិធី TED ដែរ តែ​វា​ផ្ដោត​តែ​លើ​ការ​រកស៊ី​ ភាព​ឆ្នៃ​ប្រឌិត ការ​វិវត្ត និង​ការ​អភិវឌ្ឍ​អាជីវកម្ម​។

៥) Udacity វា​ពិត​ជា​ផ្ដល់​ប្រយោជន៍​ខ្លាំង​បំផុត​ ដល់​អ្នក​ចង់​រៀន​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ឬ​ក៏​រៀន​កូដ​ ហើយ​អ្នក​នឹង​ឆាប់​ចាប់​បាន បើ​អ្នក​ស្ទាត់​នឹង​មុខវិជ្ជា​គណិតវិទ្យា​​នោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ Business Insider
X
5s