ជាទូទៅ មនុស្សក្លាហាន និង មានទំនុកចិត្តលើខ្លួនឯងតែងមានចំណុចទាំងនេះ
ភាពក្លាហានគឺជាគ្រឹះមួយដែលនាំអ្នក ទៅរកជីវិតដ៏ល្អប្រពៃមួយបាន។ បើអ្នកមានភាពក្លាហាន បូករួមសមត្ថភាពល្អទៀតនោះ អ្នកចាំតែជួបរឿងជោគជ័យក្នុងជីវិតទៅ។ ខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖
១) ពួកគេតែងតែញញឹម រាក់ទាក់ដាក់អ្នកដទៃ ពេលនោះហើយរឿងមិនល្អក៏ក្លាយជាល្អសម្រាប់ពួកគេដែរ។
២) ពួកគេតែងលើកទឹកចិត្តអ្នកដទៃ ឲ្យដើរទៅមុខ ជាពិសេសឲ្យពួកគេចេះឆក់យកឱកាសដែលមាន។
៣) មានកាយវិការ និងឫកពាសមរម្យ ហើយអ្នកដទៃ មើលមកគឺចូលចិត្តតែម្ដង។
៤) ជាមនុស្សដែលធ្វើឲ្យគេឯងមានអារម្មណ៍ថា ពិសេសពេលនៅជាមួយគេ។
៥) តែងតែស្ដាប់ ហើយយកចិត្តទុកដាក់នឹងសម្ដីរបស់គេឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity