អ្វីដែលអ្នកគួរចងចាំ នៅពេលចង់ខ្ចីលុយពីធនាគារដើម្បីរកស៊ី
ការរៀបចំនិងមានគម្រោងច្បាស់លាស់មួយគឺជាជំហានដំបូងនាំអ្នក ឲ្យជោគជ័យនឹងការខ្ចីដើមទុន។ ធនាគារមួយៗ ទាមទារការចង់បាន ព្រមទាំងពិនិត្យមើលថាអ្នកមានអ្វីខ្លះ មិនដូចគ្នាទេ។ តែប្រាកដណាស់ បើអ្នកអាចរៀបចំតាមវិធីខាងក្រោមនេះខ្លះ ភាគរយខ្ពស់ដែលអ្នកនឹងជោគជ័យ ៖
១) រៀបចំផែនការអាជីវកម្ម៖ គ្រប់ទីកន្លែងផ្ដល់ប្រាក់កម្ចីទាំងអស់ ពួកគេនឹងទាមទារឲ្យអ្នកផ្ដល់ផែនការអាជីវកម្ម ទៅពួកគេ ដើម្បីពួកអាចមើលហើយអនុញ្ញាតឲ្យអ្នកខ្ចីបាន។ ក្នុងគម្រោងការអាជីវកម្មនោះ វាគួរបង្ហាញពីជំនឿដែលអ្នកដឹកនាំអាជីវកម្មនោះឲ្យបានទៅមុខ។
២)គួរពិនិត្យមើលថាតើធនាគារគេចង់បានអ្វីខ្លះពីអ្នកខ្ចីប្រាក់កម្ចី៖ បើអ្នកមិនចង់ឲ្យធនាគារបដិសេធការខ្ចីរបស់អ្នកទេ អ្នកគួរអានច្បាប់របស់គេសិន។ ក្នុងនោះ វាអាចមាន «អ្នកគួរមាន អាជីវកម្មខ្លួនឯង មានអាយុពី២១ទៅ ៦៥ឆ្នាំ ប្រាក់កម្ចីដែលអ្នកគួរបង់រាល់ខែ ក្នុងលក្ខខណ្ឌជាក់លាក់ណាមួយ ។ »
៣) ត្រូវគិតមើលថាអ្នកអាចមានសមត្ថភាពបង់សងគេរាល់ខែទេ៖ មុនសម្រេចចិត្តខ្ចីប្រាក់ក្នុងចំនួនណាមួយ អ្នកត្រូវតែវិនិច្ឆ័យពីសមត្ថភាពខ្លួនឯងសិន ថារកបានមកសងឬយ៉ាងណា។
៤) ស្វែងរកធនាគារអាចទុកចិត្តបាន៖ ការជ្រើសរើសធនាគារក្នុងការខ្ចីប្រាក់គឺជារឿងសំខាន់បំផុត ហើយប្រហែសមិនបានទេ។ មុនជ្រើសរើស អ្នកគួរសាកសួរគេឯង និងស៊ើបព័ត៌មានពីធនាគារនោះឲ្យអស់សិន ដើម្បីទប់ស្កាត់ហានិភ័យកើតឡើងជាយថាហេតុ ណាមួយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព ៖ lifehack .org