ចង់​ជាប់​អាហារូបករណ៍​​សិក្សាក្រៅប្រទេសមែន​ទេ​? វិធី​ទាំង​​នេះ​នឹង​ជា​គន្លឹះ​សម្រាប់​បំភ្លឺ​អ្នក​



មនុស្ស​ជា​ច្រើន​​តែង​មាន​ក្ដី​ស្រមៃ​ ចង់​បន្ត​ការ​សិក្សា​​ទៅ​ក្រៅ​ប្រទេស​ដោយ​អាហារូបករណ៍ មិន​ចាំ​បាច់​ចំណាយ​ថវិកា​។ ដើម្បី​ទទួល​បាន​ឱកាស​នោះ​មក​ វា​មិន​ងាយ​ស្រួល តែ​អ្នក​នៅ​តែ​​អាច​សម្រេច​​បាន​ ប្រសិន​បើ​អ្នក​ដឹង​ថា​ត្រូវ​​ធ្វើ​អ្វី​ខ្លះ​។ ខាង​ក្រោម​នេះ​នឹង​ផ្ដល់​ជា​គំនិត​ថា​​តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ ដាក់​អាហារូបករណ៍​សិក្សា​ឲ្យ​ជាប់​បាន​​ ៖

១) មុន​ពេល​ដាក់​ពាក្យ​៖ អ្នក​ត្រូវ​ដឹង​ថា​ តើ​មុខវិជ្ជា​ណា​ដែល​អ្នក​ចង់​រៀន? តើ​សាកលវិទ្យាល័យ​ណា​ដែល​អ្នក​ចង់​ទៅ ? ពេល​អ្នក​មាន​ចម្លើយ ច្បាស់​លាស់​មួយ​ហើយ អ្នក​គួរ​​ចូល​ទៅ​គេហទំព័រ​សាកលវិទ្យាល័យ​នោះ ដើម្បី​ស្វែង​រក​ព័ត៌មាន​ អាហារូបករណ៍​ដែល​គេ​មាន​។ បន្ទាប់​មក​អ្នក​​ អាច​ចាប់​ផ្ដើម​រៀប​ចំ គម្រោង​ ព្រម​ទាំង​ឯកសារ​ដែល​គេ​ចង់​បាន​ហើយ​។

២) ​ក្នុង​ពេល​​ដាក់​ពាក្យ​៖ អ្នក​គួរ​អាន​ ​ព័ត៌មាន​គេ​ឲ្យ​បាន​ច្បាស់​លាស់​ ជាពិសេស​ ផ្នែក​តម្រូវការ និង​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​​របស់​គេ​។ បន្ទាប់​មក​អ្នក​​ត្រូវ​រៀប​ចំ​ឯកសារ​ជាច្រើន​ ដែល​ក្នុង​នោះ​រួម​មាន​៖ «​ ពាក្យ​ស្នើ​សុំ​ ប្រតិបត្តិ ពិន្ទុ​ សាលា​ លិខិត​ឆ្លងដែន​ ​ប្រវត្តិរូប ហេតុផល​ជំរុញ​ឲ្យ​អ្នក​ចង់​រៀន​នៅ​ទី​នោះ និង​ សញ្ញាប័ត្រ​ពាក់ព័ន្ធ​នានា​» ។ ដើម្បី​ចង់​ ជាប់​ជា​បេក្ខជន​ ចុង​​ក្រោយ​បាន​នោះ អ្នក​គួរ​ឆ្លើយ​សំនួរ​ ដែល​​បង្ហាញ​ពី​មហិច្ឆតា​ដែល​អ្នក​​ចង់​បាន និង​ការ​ប្ដេជ្ញា​របស់​អ្នក​ផង​ដែរ​។

៣) បន្ទាប់​ពី​ដាក់​ពាក្យ​ហើយ​៖ អ្នក​គួរ​ឆែក​អ៊ីមែល​របស់​អ្នក ឲ្យ​បាន​ញឹកញាប់​តាម​តែ​ធ្វើ​ទៅ​បាន​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ពី​​អាហារូបករណ៍​នោះ​ ​ព្រោះ​ថា​បើ​ជាប់​ឬ​មិន​ជាប់​ ពួក​គេ​នឹង​ប្រាប់​អ្នក​តាម​អ៊ីមែល​នេះ​ឯង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព​៖ aseanop

X
5s