លោក Ramit Sethi៖ បើស្រ្តេសខ្លាំង ត្រូវចាំថា អ្នកជាបញ្ហា ហើយអ្នកក៏ជាដំណោះស្រាយដែរ
មនុស្សរាល់គ្នារវល់តែរហូតហ្នឹង។ យើងតែងតែមានអារម្មណ៍ថាមានរឿងជាច្រើនដែលយើងត្រូវធ្វើ ប៉ុន្តែវាតែងតែមានវិធីមួយសម្រាប់ដោះស្រាយបញ្ហាជានិច្ច។ នេះតាមការលើកឡើងរបស់លោក Ramit Sethiអ្នកជំនួញ និង អ្នកប្រឹក្សាយោបលផ្នែកហិរញ្ញវត្ថុរបស់អាមេរិក។
លោកបានបន្តទៀតថា៖« អ្នកជំនួញជាច្រើនរអ៊ូពីការងារច្រើនហើយគ្មានពេលធ្វើ ប៉ុន្តែក្រោយពីការសិក្សានិងស្វែងរកមូលហេតុ ភាគច្រើនគឺមកពីមនុស្សមិនបានកំណត់ព្រំដែនច្បាស់លាស់។» លោកបានណែនាំថា៖« ប្រសិនជាអ្នកពិតជាធុញថប់នឹងការងារ ចូរអ្នកដកជំហានថយក្រោយរួចក្រឡេកមើលការងាររបស់អ្នកសារជាថ្មី តើមួយណាសំខាន់ជាងនិងត្រូវធ្វើជាបន្ទាន់។ អ្វីដែលអ្នកគួរធ្វើនិងអ្វីដែលអ្នកអាចដាក់ឲ្យបុគ្គលិកធ្វើជំនួស។» រាល់ពេលដែលលោកRamit Sethi មានអារម្មណ៍ធុញថប់នឹងការងារ លោកតែងតែយកពេលមកគិតហើយស្វែងរកដំណោះស្រាយទៅនឹងបញ្ហា៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.cnbc.com