ចេះ​តែ​ឈឺ​ច្រើន​ អាច​មក​ពី​កង្វះ​សារជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​!​វិធី​៣​យ៉ាង​​​ជួយ​ឲ្យ​​ពិសា​​ទឹក​បាន​គ្រប់គ្រាន់​វិញ​



ជាទូទៅ​ទេ សុខភាព​ល្អ​បាន​លុះ​ត្រា​អ្នក​បាន​ទទួល​ទាន​​ទឹក​បាន​ច្រើន​ ។ តែ​អាច​​ថា​អ្នក​រវល់​ពេក​ ទើប​ភ្លេច​ ​ ហើយ​ម៉្យាង​ទៀត​អ្នក​គិត​ថា​វា​មិន​សូវ​សំខាន់​ផង​។ វិធី​ខាង​ក្រោម​នេះ​ អាច​​ជួយ​អ្នក​ឲ្យ​ទទួល​ទាន​ទឹក​បាន​គ្រប់​គ្រាន់​វិញ​៖

១) អាច​បន្ថែម​រសជាតិ​ខ្លះ​ក្នុង​ទឹក​៖ អាច​ថា​អ្នក​ធុញ​ទ្រាន់​នឹង​មិន​ចង់​ផឹក​ទឹក​ដែល​គ្មាន​រសជាតិ​ ហេតុ​នេះ​ទើប​អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​ថ្នាំ​​គ្រាប់​អាច​រលាយ ​ដែល​អាច​បន្ថែម​រសជាតិ​ក្នុង​ទឹក​ពិសា​អ្នក​។ អ្នក​អាច​​ជ្រើសរើស​រសជាតិ​ណា​ដែល​អ្នក​ចូលចិត្ត​រួច​ដាក់​ចូល​​ទឹក​នោះ។ ពេល​នោះ​អ្នក​​នឹង​ មិន​​ភ្លេច​ទទួល​ទាន​ទឹក​ដូច​មុន​ទៀត​ឡើយ ដោយ​សារ​ទឹក​មាន​រសជាតិ​​ដែល​អ្នក​ចូលចិត្ត​។

២) គួរ​ដាក់​ដប​ទឹក​នៅ​ជិត​ខ្លួន​៖ វា​អាច​ជា​វិធី​ដាស់​តឿន​អ្នក​ឲ្យ​​ពិសា​ទឹក​ក៏​ថា​បាន​ ព្រោះ​ពេល​ណា​​​អ្នក​ឃើញ​ដប​ទឹក​ អ្នក​នឹង​មិន​ដាច់​ចិត្ត​ទុក​វា​ចោល​ នោះ​ទេ​។

៣) ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​ពី​សុខភាព​ផង​ដែរ​៖ ពេល​ខ្លះ​មាន​តែ​អ្នក​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​ជំរុញ​ឲ្យ​ខ្លួន​ឯង​ពិសា​ទឹក​បាន​ច្រើន ។ ពេល​អ្នក​យល់​ដឹង​ពី​សុខភាព ថា​វា​ត្រូវ​ការ​ទឹក​កម្រិត​ណា​នោះ អ្នក​នឹង​លែង​ប្រហែស​ដូច​មុន​ទៀត​​ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity

X
5s