សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ​



​​​​​​​លោក​ Brian Wong​ ​​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ Kiip​​របស់​កាណាដា​ ​មាន​វ័យ​ត្រឹម​តែ​២៦​ឆ្នាំ​ប៉ុណ្ណោះ ​ប៉ុន្តែ​បច្ចុប្បន្ន​លោក​គឺ​ជា​សេដ្ឋី​វ័យ​ក្មេង​មួយ​រូប​។ ​លោក​ ​​​​​បញ្ជាក់​ថា ​​ការ​​​គោរព​ពេលវេលា ​និង ​​​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​ គឺ​ជា​ចំណុច​សំខាន់​បំផុត​ ​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​ទទួល​ជោគជ័យ​ក្នុង​ជីវិត​។

« ការ​​​គោរព​ពេលវេលា ​និង ​​​ប្រឹងប្រែង​ធ្វើការ​ខ្លាំង គឺ​ជា​ចំណុច​សំខាន់​បំផុត​ ​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ ពោល​គឺ​មិន​ចាំ​បាច់​មាន​​​ជំនាញ​​ច្រើន​ ឬ ​ទេពកោសល្យ​ខ្លាំង​​នោះ​ទេ​»​។

​​ស្ថាបនិក Kiip​បញ្ជាក់​។ ​បើ​តាម​សេដ្ឋី​វ័យ​​ក្មេង​រូប​នេះ​ ​​ការ​គ្រប់ពេលវេលា​ គឺ​​ជា​ចំណុច​ស្នូល​មួយ​ដែល​ជួយ​ឲ្យ​ការងារ​ នឹង​ដំណើរ​ការ​ទៅ​បាន​ល្អ ​ចំណែក​ឯ​ការ​ខិតខំ​ប្រឹងប្រែង​វិញ​​​​ ​គឺ​នឹង​ជួយ​ពន្លឿន​​ការងារ​ទាំង​នោះ​ឲ្យ​កាន់​តែ​ដំណើរ​ការ​ទៅ​មុខ​រហ័ស ជាពិសេស​នោះ ​មិន​ថា​មាន​អ្វី​កើត​ឡើង​ គឺ​នៅ​តែ​បន្ត​ធ្វើ​ ​ដោយ​មិន​បោះបង់​ដោយ​ងាយ​ឡើយ​៕

 

 ​ដោយ​៖ រតនា ​វិចិត្រ

X
5s