ឆ្នាំរការ ជាឆ្នាំនាំលាភដល់ទីផ្សារភាគហ៊ុនពិភពលោក!
ចូលឆ្នាំថ្មីតាមប្រពៃណីចិន ឆ្នាំរការនេះ នឹងនាំផលលាភល្អដល់ទីផ្សារភាគហ៊ុនពិភពលោក គឺមិនថាទីផ្សារភាគហ៊ុននៅអាស៊ីនោះទេ សូម្បីនៅអាមេរិកក៏ល្អប្រសើរដែរ។ ការសន្និដ្ឋាន ដោយផ្អែកទៅលើបទពិសោធន៍កាលពីអតីតកាលនៅទីផ្សារអាស៊ីនិងអាមេរិក។
សម្រាប់ទីផ្សារអាស៊ី៖
MSCI Asia ex Japan Index បានឆ្លុះបញ្ចាំងពីដំណើរការនៃទីផ្សារសំខាន់ៗ ដោយមិននិយាយពីទីផ្សារនៅជប៉ុន។ សន្ទស្សន៍នៃទីផ្សារខាងលើ ទើបនឹងមាននៅឆ្នាំ១៩៨៨ ហើយមិនទាន់បានដើរដល់ ១២ជុំនៅឡើយ។ ដោយឡែក ទីផ្សារភាគហ៊ុនអាស៊ានមានដំណើរការល្អបំផុតនៅឆ្នាំ១៩៩៣ ដែលជាឆ្នាំចាប់ផ្ដើមងើបឡើងវិញនៃទីផ្សារភាគហ៊ុនអាស៊ី។ តាមការកត់ចំណាំ ឆ្នាំរការកន្លងទៅ ផ្ដល់ផលលាភចំណូលអត្រា ៥២%។ គិតចាប់តាំងពីឆ្នាំ១៩៨៨មក ទីផ្សារភាគហ៊ុន MSCI Asia ex Japan Index ឆ្លងកាត់ឆ្នាំរការពីរដងមកហើយ ហើយសុទ្ធតែមានសញ្ញាណល្អ។
សម្រាប់ទីផ្សារអាមេរិក៖
តាមការកត់ចំណាំពីក្រុមហ៊ុន S&P500 ឱ្យតែដល់ឆ្នាំរការ គឺមានសញ្ញាណល្អជានិច្ច។ តាមប្រភពដដែលបានឱ្យដឹងថា S&P500 ផ្ដល់ផលលាភនៃចំណូលគិតជាមធ្យម ១៤% គឺទាបជាងតែឆ្នាំ៣ទេ គឺ ឆ្នាំខាល ឆ្នាំកុរ និងឆ្នាជូត។ គិតចាប់តាំងពីឆ្នាំ ១៩២៨ ដែលក្រុមហ៊ុន S&P500 បានតាមដានទីផ្សារមក គឺឆ្នាំរការផ្ដល់សញ្ញាណល្អជានិច្ច៕