ប្រជាប្រិយភាពរបស់ Trump ចាប់ផ្ដើមធ្លាក់ចុះដល់ចំណុចទាបបំផុត
យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន The Independent របស់អង់គ្លេសដែលចេញផ្សាយថ្ងៃនេះ បានឱ្យដឹងថា ប្រធានាធិបតីថ្មីដែលទើបនឹងជាប់ឆ្នោតមានវ័យ ៧០ឆ្នាំលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតីដែលមានប្រជាប្រិយភាពតិចបំផុតនៅប្រវត្តិសាស្ត្រនយោបាយសម័យទំនើប។
ពាក្យថា នយោបាយ ត្រូវបានប្រភពដដែលប្រៀបធៀបទៅនឹង តន្ត្រីប្រជាប្រិយ (Pop Music) ដែលប្រជាប្រិយភាពឡើងមួយឆាវហើយក៏ធ្លាក់ទៅវិញ។ ប្រជាប្រិយភាពលោក Trump បាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីកាន់តំណែងបានប្រមាណ ២សប្ដាហ៍មកនេះ។
យោងតាមការស្ទង់មតិថ្មីដែលធ្វើឡើងដោយ Gallup បានបង្ហាញថា ប្រជាប្រិយភាពកំពុងធ្លាក់ដល់កម្រិតទាបបំផុតហើយ។ តាមលទ្ធផលនៃការស្ទង់មតិ ៥៣%មិនអនុញ្ញាតិ (disapproved) ចំពោះការកាន់តំណែងរបស់ Trump ខណៈមានតែ ៤២% ប៉ុណ្ណោះអនុញ្ញាតិ (approved)។
យោងតាមការប្រកាសរបស់ក្រុមហ៊ុន Gallup បានតាមដានភាគរយនៃចំនួនប្រជាជនអាមេរិកអនុញ្ញាតិ និងមិនអនុញ្ញាតិចំពោះការបំពេញការងាររបស់ប្រធានាធិបតីជារៀងរាល់ថ្ងៃដោយផ្អែកទៅលើការសម្ភាសន៍តាមទូរស័ព្ទ ជមួយមនុស្សពេញវ័យប្រមាណ ១៥០០នាក់៕