វិធីសាស្ត្រមួយចំនួនក្នុងការបង្វឹកខួរក្បាល កុំឲ្យចេះតែបារម្ភ និង ភ័យហួសហេតុពេក
ការភ័យព្រួយច្រើនហួសហេតុពេក គឺវាមិនល្អសម្រាប់សុខភាពអ្នកទេ។ ហេតុនេះហើយ អ្នកគួរដឹងថាតើ មានវិធីអ្វីខ្លះ ដើម្បីហ្វឹកហាត់ខួរក្បាលអ្នក កុំឲ្យកាន់តែលំបាកទៅ ៗ ។ នេះជាអ្វីដែលអ្នកគួរដឹង៖
១) បញ្ឈប់ការគិតអ្នក ដោយសរសេររឿងទាំងអស់ទុក៖ វិធីនេះគឺល្អខ្លាំងជាងគេ ហើយក្នុងការហ្វឹកហាត់ខួរក្បាលកុំឲ្យគិតច្រើន ។ បើខួរក្បាលរបស់អ្នក គិតរឿងជាច្រើននៅពេលយប់នោះ អ្នកគួរប្រាប់ខ្លួនឯងឲ្យឈប់គិត ហើយសរសេរអ្វីដែលអ្នកគិតដាក់លើក្រដាសទៅ។
២) តាំងសមាធិ៖ ការតាំងសមាធិអាច ហ្វឹកហាត់ខួរក្បាលអ្នក ឲ្យប្រកាន់ភាពស្ងប់ស្ងាត់។ ការស្រាវជ្រាវបានបង្ហាញថា ការតាំងសមាធិនេះឯង ជាវិធីមួយក្នុងការ កាត់បន្ថយ អ័រម៉ូនស្រ្ដេស បានលឿន។
៣) ការហាត់កីឡា៖ ហាត់កីឡា ក៏ជាផ្នែកមួយអាចឲ្យអ្នកឈប់គិតរឿង អ្វីៗ ដែលចេះតែផ្ទុះឡើងក្នុងខួរក្បាលអ្នកហើយ។ អ្នកស្រាវជ្រាវនិយាយថា បើរាងកាយអ្នក រឹងមាំល្អហើយនោះ អ័រម៉ូនស្រ្ដេស នឹងមិនអាចវាយលុក ឬក៏បង្កើតអារម្មណ៍ស្មុគស្មាញចំពោះអ្នកបានឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity