​រឿង​៤​យ៉ាង​ ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​និយាយ​កុហក អំពី​​ប្រធាន​បទ​​​​«​លុយ​»​



លុយគឺពិតជាសំខាន់ខ្លាំង​ណាស់សម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែរាល់​ពេល​ដែល​ពួក​គេ​និយាយ ពួក​គេ​ច្រើន​តែ​កុហក​ខ្លួន​ឯង ដូចជា ​ចំណូល​លុយ​ដែល​ពួក​គេ​នឹង​រក​បាន​និង​ចំនួន​លុយ​ដែល​ពួក​គេ​នឹង​សង​អ្នក​ដទៃ។  ខាង​ក្រោម​នេះ​អ្វីដែល​មនុស្ស​មួយចំនួនចូល​ចិត្ត​កុហក​ខ្លួន​ឯង​អំពី​លុយ៖

១) លុយ​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​៖ គេ​និយាយ​ថា«លុយនាំ​មក​នូវ​គ្រោះ​មហន្តរាយ​»។ បញ្ហា​គឺ​ថា​តើ​មនុស្ស​ធ្វើ​យ៉ាង​ដូចម្ដេច​ដើម្បី​ទទួល​បាន​លុយ។ ការ​ស្រឡាញ់​លុយ​អាច​នាំ​មនុស្ស​ឲ្យ​ធ្វើ​នូវ​សកម្មភាព​ដែល​ខុស​នឹង​ច្បាប់ ដូច្នេះហើយមិនចាំបាច់ចង់បានច្រើននោះទេ។ តាមពិតទៅ លុយមិនអាក្រក់នោះទេ ប៉ុន្តែមនុស្សទេដែលប្រើវិធីខុសក្នុងការធ្វើយ៉ាងណាឲ្យតែបានលុយ។

២) មាន​ពេល​ច្រើន​ទៀត​ក្នុង​ការ​សន្សំ​លុយ៖ ការ​សន្សំ​លុយ​គឺ​ពិបាក​ខ្លាំងណាស់ តែបើចាយវិញងាយមិនបាំនិយាយនោះទេ។ យើង​ច្រើន​តែ​កុហក​ខ្លួន​ឯង​ថា​នឹង​មាន​ពេល​ច្រើន​ទៀត​សម្រាប់​សន្សំ​លុយ។ ប្រសិន​ជា​អ្នក​មិន​ចាប់​ផ្តើម​សន្សំ​លុយ​ពី​ឥឡូវ​នោះ​ទេ អ្នក​នឹង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​នា​ពេល​អនាគត។

៣) អ្នក​អាច​ចំណាយ​វា​បាន៖ មិន​ថា​ខ្លួន​អ្នក​ចំណាយ​លុយ​អស់​ច្រើន​ប៉ុន្មាន​នោះ​ទេ អ្នក​ច្រើន​តែ​ប្រាប់​ខ្លួន​ឯង​ថា​«មិន​អី​នោះ​ទេ»។ យើង​ទិញ​ទំនិញ​ថ្មី​ៗ​និង​ទំនើប​ៗ ហើយ​ញាំ​ក្រៅ​រាល់​ថ្ងៃ។ ការ​កុហក​ខ្លួន​ឯង​អំពី​ការ​ចំណាយ​ប្រហែល​ជា​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​វា​នឹង​នាំ​បញ្ហា​ដល់​អ្នក​នា​ពេល​ក្រោយ។

៤) មិន​លាឈប់​ពី​ការងារ៖ មនុស្ស​ជា​ច្រើន​គិត​ថា​ខ្លួន​ឯង​នឹង​ធ្វើ​ការ​រហូត​ដល់​អាយុ​៧០​ឆ្នាំ។ ប៉ុន្តែ តាម​ការ​ពិត​គឺ​ថា​ អ្នក​នឹង​លាឈប់​ពី​ការងារ​មុន​ពេល​ដែល​អ្នក​គិត​ទៅ​ទៀត។ ប្រសិន​ជា​អ្នក​មិន​មាន​លុយ​សន្សំ​នោះ​ទេ អ្នក​នឹង​ជួប​បញ្ហា​ជា​មិន​ខាត៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s