ប្រទេសទាំង១០ដែលមានសុវត្ថិភាពបំផុតសម្រាប់ជនបរទេស ប៉ុន្តែមិនមែនអាមេរិក និង អង់គ្លេស
វិស័យទេសចរណ៍ គឺជាវិស័យសំខាន់សម្រាប់ប្រទេសនីមួយៗ។ ចំណុចសំខាន់មួយ ក្នុងចំណោមចំណុចសំខាន់ផ្សេងៗទៀត ដែលជំរុញចិត្តឲ្យអ្នកទេសចរចង់ទៅកម្សាន្តនោះ គឺសុវត្ថិភាព និង សន្តិសុខរបស់ពួកគេ។ បើយោងតាមInterNations ដែលជាគមនាគមន៍មួយដ៏ធំបំផុតក្នុងពិភពលោក ដែលបង្កើតឡើងក្នុងទិសដៅដើម្បីជួយសម្រួលការលំបាកដល់ជនបរទេសនោះ បានធ្វើការស្រាវជ្រាវ និង បង្ហាញរបាយការណ៍ប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ជនបរទេស៖
១) ប្រទេសលុចហ្សំបួរ
២) សិង្ហបុរី
៣) ប្រទេសជប៉ុន
៤) កាណាដា
៥) ប្រទេសម៉ាល់តា
៦) ស្វីស
៧) ន័រវែស
៨) នូវែលហ្សេឡង់
៩) ហ្វាំងឡង់
១០) កោះតៃវ៉ាន់
សូមបញ្ជាក់ថា ការស្រាវជ្រាវខាងលើនេះ គឺធ្វើឡើងតាមរយៈការស្ទង់មតិជនបរទេសប្រមាណ១៤ ៣០០នាក់ ដែលមកពី១៧៤ប្រទេស និងកំពុងរស់នៅក្នុងប្រទេសចំនួន១៩១៕
ដោយ៖ រតនា វិចិត្រ