Smartphone ​ដ៏​កម្រ​​ភ្ជាប់​ថាមពល​ថ្ម​ដល់​ទៅ 10000mAh សាក​ពេញ​ម្ដង​ប្រើ​បានពី១០ ទៅ​១៥ថ្ងៃទើប​អស់​



​ស្មាតហ្វូន​ចេញ​ថ្មី​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​ភាគច្រើន​តែ​បង្អួត​គ្នា​លើ​មុខងារ និង​បច្ចេកវិទ្យា​ថ្មីៗ ព្រមទាំង​ការ​រចនា​រូបរាង ចំណែក​ស្មាតហ្វូន BizKhmer លើក​យក​មក​ចុះផ្សាយ​ពេល​នេះ​វិញ គឺ​មាន​ចំណុច​ពិសេស​នៅ​ត្រង់​ថាមពល​ថ្ម។ ក្រុមហ៊ុន​ទូរស័ព្ទ​ចិន Oukitel ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ​សមិទ្ធផល​ដែល​ជា​ស្មាតហ្វូន​កាន់​ថ្ម​បាន​យូរ សាក​ម្ដង​អាច​ប្រើ​បាន​រយៈពេល​ពី ១០ ទៅ ១៥ថ្ងៃ​ឯណោះ។ ក្រុមហ៊ុន​អះអាង​ថា ទូរស័ព្ទ​នេះ​ប្រើ​ពេល​តែ ៣ម៉ោង​កន្លះ នឹង​អាច​សាក​ថ្ម​ពេញ​ហើយ។

https://youtu.be/7kCTM46Akko ​ស្មាតហ្វូន​ម៉ូដែល K10000 នេះ​គឺ​មាន​កម្រិត​ថាមពល​ថ្ម​ដូច​ឈ្មោះ​គឺ 10000mAh (១ម៉ឺន​មិល្លី​អំពែ​ម៉ោង) ទើប​ធ្វើ​ឱ្យ​វា​កាន់ថ្ម​បាន​យូរ​ថ្ងៃ។ លក្ខណៈ សម្បត្តិ​ទូទៅ​នៅ​លើ K10000 គឺ​បាន​ភ្ជាប់​ដោយ​អេក្រង់ ៥,៥អ៊ីញ​ជាមួយ​កម្រិត 720p ប្រើ​ឈីប​អង្គ​ប្រតិបត្តិ​ប្រភេទ quad-core MediaTek ល្បឿន 1GHz ផ្គួប​ជាមួយ RAM 2GB និង​មាន​អង្គ​ចងចាំ 16GB (អាច​បន្ថែម microSD បាន)។ ស្មាតហ្វូន​ថ្ម​ខ្លាំង​នេះ មាន​កាមេរ៉ា 8MP និង​ខាង​មុខ 2MP បំពេញ​មុខងារ selfie បាន​ល្អ ហើយ​វា​ដំណើរការ​ដោយ Android 5.1 Lollipop។ ក្រៅពី​មាន​ថ្ម​ខ្លាំង K10000 ក៏​មាន​ទម្ងន់​ស្រាល ដែល​ស្រាល​ជាង​ទូរស័ព្ទ iPhone 6S ទៅ​ទៀត គឺ​ត្រឹមតែ ១៨៤ក្រាម។

វា​ជា​ស៊េរី​ទូរស័ព្ទ​ធុន​មធ្យម ​ដែល​មាន​តម្លៃ​ត្រឹមតែ ២៤០ដុល្លារ​អាមេរិក ប៉ុណ្ណោះ​នឹង​មាន​លក់​លើ​ទីផ្សារ​ដើម​ឆ្នាំ២០១៦ ខាង​មុខ៕

X
5s